នាពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលប្រទេសថៃបានប្រកាសថា កម្មវិធីសង្ក្រាន្តឆ្នាំថ្មីនាឆ្នាំនេះ រដ្ឋាភិបាលមិនបានផ្អាកនោះទេ គឺដំណើរការជាធម្មតា មិនដូចឆ្នាំមុននោះទេ តែការបើកដំណើរការនេះត្រូវមានលក្ខខណ្ឌចូលរួមផងដែរ ។
ដោយសារមានការផ្ទុះការរីករាលដាលនៃជំងឺកូវី ដ-១ ៩ ក្នុងប្រទេសថៃ រដ្ឋាភិបាលបានសម្រេចឱ្យមានសង្ក្រាន្តកើតឡើងទៅតាមធម្មតា តែហាមមិនឱ្យប្រជាជនលេងប៉ាតម្សៅ ឬ លេងទឹកដូចរាល់ដងនោះឡើយ ឮ
មូលហេតុដែលធ្វើបែបនេះគឺដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសកុំឱ្យឆ្លងកាន់តែខ្លាំង ។
យ៉ាងណាមិញ ថ្មីៗនេះ ប្រជាជនថៃក៏មានដំណឹងល្អបន្ថែមបន្ទាប់ពីសង្ក្រាន្តមិនផ្អាកហើយនោះ រដ្ឋាភិបាលថៃក៏បានគិតគូរដល់ប្រជាជនរបស់ខ្លួន ដោយឧបត្ថមលុយជូនប្រជាជនម្នាក់ ៥០០០ បាត
ស្មើប្រមាណជាជិត ២០០ ដុល្លារអាមេរិក ហើយការផ្ដល់នេះគឺសម្រាប់ឱ្យប្រជាជនចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅតែប៉ុណ្ណោះ ចំនួន ១ លាននាក់ ក្នុងរយៈពេល ៦ ថ្ងៃ ដើម្បីដើរលេងកម្សាន្តសប្បាយនាពេលចូលឆ្នាំដ៏ខ្លីខាងមុខនេះ ។
របៀបដែលទទួលបានលុយនោះ គឺប្រជាជនណាដែលចាប់អារម្មណ៍គ្រាន់តែទៅទាក់ទងជាមួយក្រសួងទេសចរណ៍ប្រទសេថៃ
ហើយធ្វើការចុះឈ្មោះទទួលយកសិទ្ធិ នោះជាការស្រេច ។ ទន្ទឹមនឹងឃើញព័ត៌មានល្អបែបនេះ ក្នុងនោះគេក៏ឃើញប្រជាជនថៃមានការសប្បាយរីករាយ ខណៈដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់ប្រជាជនដែលកំពុងតែជួបនូវវិបត្តិកូវី ដ-១ ៩ នេះ ៕ប្រភពពី Popular Magazine