ភ្នំពេញ៖ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ នេះ បើយោងតាមរយៈហ្វេសប៊ុក “សិល្បករកម្ពុជា” បានប្រាប់ឲ្យដឹងថា “ទឹកចិត្តស្វាមី ប្តីមិនមានមេរោគកូវីត19ទេ ប្រពន្ធមានផ្ទៃពោះ៧ខែ កើតជំងឺកូវិត19 ប្តីសុខចិត្តសុំពេទ្យចូលមើលថែប្រពន្ធ (បងថ្លៃ វីឌីណែត)
សូមសរសើរទឹកចិត្តបងប្រុស ខ្លួនមិនមានមេរោគកូវីត19ទេ តែស្ម័គ្រចិត្ត ចូលទៅក្នុងបន្ទប់សំរាកព្យាបាលកូវីដ ដើម្បីមើលថែប្រពន្ធ ដែលមានផ្ទៃពោះ ៧ខែ ហើយមាន មេរោគកូវីដវិជ្ជមាន ទឹកចិត្តស្វាមី មនុស្សប្រុសដូចគាត់
មានប៉ុន្មាននាក់ទៀត គ្រាលំបាក នឹងធ្វើអោយអ្នកបានស្គាល់មនុស្សពិត។
បុរសដែលជាបងថ្លៃ វី ឌីណែត បាននិយាយថា “សូមប៉ាម៉ាក់ បងប្អូន ពូមីង និងមិត្តភក្តិទាំងអស់កុំបារម្ភ ទោះមានរឿងអ្វីកើតឡើងក៏ដោយ ខ្ញុំនឹងយក ម៉ាក់តាំតូច
និងតាំតូច ចេញពីទីនេះ ដោយសុវត្ថិភាព”។
សូមបញ្ជាក់ផងដែរថា កាលនៅរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ មនុស្សចំនួន ៤ នាក់ទៀតហើយ រកឃើញឆ្លងវីរុសកូវីដ-១៩ នៅក្នុងហាងកែសម្ផស្សមួយកន្លែងឈ្មោះថា Master Care Cambodia ដែលមានទីតាំងនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤ នាក់នេះ មានម្នាក់ គឺជាស្ត្រីមានផ្ទៃពោះ ៧ ខែ ដែលត្រូវបានឲ្យដឹងថា ជាបងស្រី បង្កើតរបស់តារាចម្រៀង វី ឌីណែត មានឈ្មោះថា វី ឌីណា ។
យ៉ាងណាមិញ ក្រោយដំណឹងនេះ បានបាចសាច ក្នុងស្រទាប់មហាជននោះ គេសង្កេតឃើញមានបណ្តាមិត្តភក្តិ និង អ្នកលេងហ្វេសប៊ុកបានផ្ញើសារលើកកម្លាំងចិត្ត ដល់បងស្រីរបស់តារាចម្រៀង វី ឌីណែត យ៉ាងច្រើន សូមឱ្យរឹងមាំ និង ឆាប់ជាវិលមកជុំគ្រួសារវិញ។ អត្ថបទជូនដំណឹងដោយ អុឹម ជីវ៉ា”៕