បន្ទាន់ម្នាក់ទៀតហើយ! ជនម្នាក់ពាក់ព័ន្ធអ្នកជំ ងឺ កូ វី ដ-១ ៩ រត់គេចពីទីតាំងចត្តា ឡី ស័ ក នៅភ្នំពេញ មកដើរលេងក្នុងក្រុងពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងអ្នក ជំ ងឺកូ វី ដ-១ ៩ម្នាក់ ហើយបានគេចពីទីតាំងធ្វើច ត្តា ឡី ស័កនៅភ្នំពេញ ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ តាមឃាត់ខ្លួនបាននៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៤ មីនា ២០២១នេះ ក្នុងភូមិដំណាក់អំពិលក្រោម សង្កាត់លលកសរ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោកអភិបាលខេត្តពោធិ៍សាត់ ម៉ៅ ធនិន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមប្រភពពីមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានអោយដឹងថា បុរសដែលរត់គេចពីការធ្វើចត្តាឡីស័កមានឈ្មោះ មួន សុភាន់ អាយុ៣៥ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសរូបនេះបានគេចចេញពីភ្នំពេញ ចូលមកខេត្តពោធិ៍សាត់ ចំនួន២យប់ និង៣ថ្ងៃហើយ ដោយបានចូលទៅស្នាក់នៅផ្ទះសំណាក់ អង្គរមាស ចំនួន២យប់ នៅបន្ទប់១០១, ចូលទៅស្រស់ស្រូបអាហារ នៅភោជនីយដ្ឋាន ឡាំ ស៊ីវអេង, ចូលទៅកាត់សក់នៅហាងពេញចិត្ត ចុងកោះសំពៅមាស និងចូលផឹកស៊ី នៅហាងសំនៀងសុខសាន្ត និងអាចចូលទៅកន្លែងផ្សេងៗទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពបានបន្តថា រៀងរាល់ចុះទៅទីតាំងនីមួយៗ គឺមានម៉ូតូឌុបចំនួន២នាក់ ជាអ្នកផ្លាស់ប្តូរគ្នាដឹកជញ្ជូន ។ ក្នុងប្រតិបត្តិការស្រាវជ្រាវខាងលើកម្លាំងចម្រុះ ក៏បានធ្វើការឃាត់ខ្លួន ម៉ូតូឌុប២នាក់ និងប្រពន្ធម៉ូតូឌុប ១នាក់ បន្ថែមទៀត ដែលសរុបរួមទាំងជនសង្ស័យមានចំនួន៤នាក់ ដើម្បីយកមកពិនិត្យសំណាក រងចាំការធ្វើតេស្ត ពិនិត្យរក ជំ ងឺ កូ វី ដ-១ ៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះទីតាំងខាងលើ ដែលជន ស ង្ស័ យនោះទៅ បច្ចុប្បន្នស ម ត្ថ កិច្ច បាននឹងកំពុងហ៊ុមព័ទ្ធពុំឲ្យមានការចេញចូល និងធ្វើការផ្អាកដំណើរការជាបណ្តោះអាសន្ន ៕

Related posts

Leave a Comment