កាលពីពេលថ្មីៗនេះ មានហេតុការណ៍មួយបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងខេត្ត Kalasin ប្រទេសថៃ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោរសន្ធៅ ខណៈពេលដែលម្ចាស់ផ្ទះកំពុងតែរៀបចំពិធីមង្គលការកូនប្រុសស្រី ។
យ៉ាងណាមិញ បើតាមការបញ្ជាក់ពីកូនក្រមុំដែលជាម្ចាស់ផ្ទះ និង ម្ចាស់ដើមការនោះ និយាយទាំងទឹកភ្នែកថា ពេលវេលារៀបនឹងចាត់ចែងពិធីចងដៃទៅហើយ ស្រាប់តែគេឃើញមានភ្លើងឆេះចេញមកយ៉ាងសន្ធោសន្ធៅ ស្ទើរតែចែកជើងគ្នាមិនទាន់ ។ ទន្ទឹមនឹងនោះ ដោយសារតែអណ្ដាតភ្លើងខ្លាំងពេក ទោះបីជានាំគ្នាជួយពន្លត់យ៉ាងណាក៏មិនអាចរលត់បានដែរ
រហូតទាល់តែមានឡានទឹកមកធ្វើអន្តរាគមន៍េជួយ ទើបភ្លើងនោះរលត់ ។ ថ្វីដ្បិតភ្លើងរលត់មែន ប៉ុន្តែអកុសល្យអណ្ដាតភ្លើងនោះបានលេបត្របាក់ផ្ទះកូនក្រមុំនោះខ្ចេចខ្ទីគ្មានសល់ឡើយ ។
បើទោះបីជាមានហេតុការណ៍ដ៏សោកសៅនោះបានកើតឡើងក៏ដោយ តែពិធីមង្គលនៅតែបន្តតដោយលើកទៅធ្វើនៅផ្ទះខាងកូនកំលោះវិញ ។ បន្ទាប់ពីកម្មវិធីមង្គលចប់សព្វគ្រប់
កូនក្រមុំក៏និយាយទាំងទឹកភ្នែកដោយថ្លែងអំណរគុណដល់បងប្អូនដែលនៅជួយផ្តល់កម្លាំងចិត្ត ព្រមទាំងបានផ្ដាំផ្ញើជាសារក្រើនរំឭកទៅដល់បងប្អូនដទៃទៀតឱ្យមានការប្រុងប្រយ័ត្នជាងនេះ
ជាពិសេសលើភ្លើងអគ្គិសនីតែម្ដង តែកាលណាប្រហែសនោះវានឹងនាំឱ្យមានវិប្បដិសារីជាមិនខានដូចនាង កុំឱ្យសប្បាយមកក្លាយជាទុក្ខឱ្យសោះ ៕ប្រភពពី Popular Magazine