ពុទ្ធោ! បងថ្លៃ ឱក សុគន្ធកញ្ញា ប្រាប់ថាចំណោមសមាជិកគ្រួសារ ១៨ នាក់មាន ១៥ នាក់បានឆ្លងកូវីដ-១៩

ជឿជាក់ថាមហាជនពិតជាបានដឹងហើយថាបងថ្លៃរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ដែលជាអ្នកលក់កាបូបតាមអនឡាញមានផ្ទុកកូវីដ-១៩ ហើយដែលមកដល់ពេលនេះរយៈពេលជាង ១០ ថ្ងៃមកហើយដែលអ្នកស្រី និង ក្រុមគ្រួសារនៅសម្រាកព្យាបាលនៅអតីតសណ្ឋាគារអ៊ិនធើកុងទីណង់តាល់ ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះអ្នកស្រីបានចេញឡាយវីដេអូទាំងអារម្មណ៍ក្តុកក្តួលថា សោកស្តាយណាស់មិនគួរភ្លាត់ស្នៀតឱ្យជំងឺនេះឆ្លងក្នុងគ្រួសារច្រើននាក់បែបនេះសោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងថ្លៃរបស់ ឱក សុគន្ធកញ្ញា បាននិយាយថា កន្លងមកអ្នកស្រី ក៏ដូចជាក្រុមគ្រួសារពិតជាមានការការពារជំងឺកូវីដ-១៩ នេះណាស់ ហើយចាប់តាំងពីថ្ងៃទី ២០ កុម្ភៈ មកអ្នកស្រី និង ក្រុមគ្រួសារមិនបានចេញក្រៅទេ ពោលគឺនៅឡាយលក់កាបូបតែក្នុងហាង ប៉ុន្តែនៅថ្ងៃទី ០១ អ្នកស្រីបានជួបជាមួយ កែវ ចាន់និមល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយពីរថ្ងៃបន្ទាប់ក៏មានអាការមិនសូវស្រួលខ្លួនអស់កម្លាំង ហើយអ្វីដែលប្លែកនោះគឺអ្នកស្រីស្រកដល់ទៅ ៦ គីឡូ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ។ បងថ្លៃ ឱក សុគន្ធកញ្ញា បាននិយាយទៀតថា អ្នកស្រីក៏មិននឹកស្មានថាខ្លួនកើតកូវីដ-១៩ដែរ ព្រោះគិតថាខ្លួននៅតែផ្ទះ ហើយស្វាមី និងកូនៗក៏នៅផ្ទះដែរដូច្នេះមិនអាចឆ្លងបានទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ០៨ មីនា ក្រោយដឹងថាពិធីការិនី កែវ ចាន់និមល កើតជំងឺកូវីដ-១៩ ទើបអ្នកស្រីចាប់អារម្មណ៍ ហើយក៏បានធ្វើតេស្តសំណាកភ្លាមៗ ជាលទ្ធផលសមាជិកក្នុងគ្រួសារចំនួន ១៨ នាក់ វិជ្ជមានរហូតដល់ទៅ ១៥ នាក់ទៅហើយ ។ បងស្រី ឱក សុគន្ធកញ្ញា បាននិយាយទាំងសោកស្តាយថា មិនគួរភ្លាត់ស្នៀតឱ្យជំងឺនេះឆ្លងមនុស្សក្នុងគ្រួសារច្រើនដល់បែបនេះសោះ ។ និយាយរួមធ្វេសប្រហែសមិនបានទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះជំងឺនេះមើលមិនឃើញបើអាចគួររក្សាគម្លាតជាមួយអ្នកដែលជួបជាមួយមនុស្សច្រើន ។
អ្នកស្រីបាននិយាយទៀតថា រហូតមកដល់ពេលនេះ រយៈពេល ១៦ ថ្ងៃហើយដែលអ្នកស្រីចូលសម្រាកព្យាបាល តែគ្រូពេទ្យមិនទាន់បានបញ្ជាក់ថាពេលណានឹងបានជាសះស្បើយនោះទេ ប៉ុន្តែយ៉ាងណាពេលនេះសុខភាពអ្នកស្រីបានធូរស្រាលជាងមុនដោយញ៉ាំបាយបាន និង ដឹងរសជាតិឡើងវិញ ៕ប្រភពពី Popular Magazine

Related posts

Leave a Comment