នឹកប្រពន្ធខ្លាំង ថមមី ហ៊ានសន្យាគ្រប់យ៉ាងជូន សួស វីហ្សា ឱ្យតែនាងបានជាមកផ្ទះវិញឆាប់ៗ

បើគិតមកត្រឹមថ្ងៃនេះ គឺរយៈពេល ៣ ថ្ងៃមកហើយ ដែលតារាចម្រៀង សួស វីហ្សា បានរកឃើញវិជ្ជមានកូវីដ-១៩ និង បានកំពុងសម្រាកព្យាបាលនៅឯអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើក្រឡេកមកមើលស្វាមីរបស់តារាចម្រៀងស្រីខាងលើនេះវិញ គឺលោក ថមមី ហាក់នឹករឭក និង បារម្ភភរិយាបណ្តូលចិត្តយ៉ាងខ្លាំង ដោយជារៀងរាល់ថ្ងៃលោកបានបង្ហោះសារជូនពរភរិយា និង ប្រាប់ថាកូន និង លោក នឹកដល់នាងខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ លោក ថមមី ហេតុតែនឹក និង បារម្ភពីសុខភាពភរិយាយ៉ាងខ្លាំង លោកបានបង្ហោះសារមួយឃ្លាដើម្បីលើកទឹកចិត្ត និង សន្យាជូនភរិយា ប្រសិនបើអ្នកនាង សួស វីហ្សា បានជាលោកនឹងទិញអ្វីគ្រប់យ៉ាងឱ្យ និង នាំនាងដើរលេងគ្រប់ទីកន្លែងដែលនាងចង់ទៅថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារនោះ លោក ថមមី បានរៀបរាប់ថា «សូមបួងសួងឱ្យអូនឆាប់ជាណាប្រពន្ធសម្លាញ់ ពេលអូនជាសះស្បើយដូចដើមអូនចង់បានអ្វី អូនចង់ទៅលេងកន្លែងណា ក៏បងរកទិញឱ្យ ក៏បងជូនអូនដែរ ។ សំខាន់បង និង កូនបន់ឱ្យតែអូនជាដូចដើមមករស់នៅជួបជុំពួកយើងវិញ ។ ស្ត្រីខ្លាំង ឆ្លាតវៃរបស់បង និង កូន ស៊ូៗឈ្នះអាជំងឺនឹងឱ្យបានណា! បង និង កូនជឿជាក់លើអូនប្រពន្ធសម្លាញ់ ពីប្តី និង កូនដ៏គួរឱ្យស្រឡាញ់របស់អូន ។ បង កូន នឹកអូនណាស់» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងថា ក្រោយពីស្វាមីបានបង្ហោះសារនោះហើយ មហាជនអ្នកគាំទ្រក៏បានចូលរួមជូនពរដល់អ្នកនាង សួស វីហ្សា ឱ្យជាសះស្បើយឆាប់ៗ និង បានវិលត្រលប់មកមើលថែស្វាមី និង កូនតូចរបស់នាងដូចមុនផងដែរ ៕ប្រភពពី Popular Magazine

Related posts

Leave a Comment