ហ្វេសប៊ុក៖ នាយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះ បើយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ «Ucmas Keansvay Plaza» បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ
ខណៈដែលមានក្មេងប្រុសម្នាក់បានទទួលមរណភាពចាកចោលសាច់ញាតិ និងក្រុមគ្រួសារទាំងនៅក្មេងខ្ចី ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍ ពិតជាគួរឲ្យអាសូរណាស់។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖«UCMAS កម្ពុជា សាខាកៀនស្វាយផ្លាហ្សា សូមចូលរួម រំ លែក ទុក្ខយ៉ាង ក្រៀម ក្រំ ជាមួយ បងប្រុស សុវណ្ណារ័ត្ន និងបងស្រី ផល្លា ដែលបានបាត់បង់កូនប្រុសជាទីស្រឡាញ់
ប៊ុន សេរីបុត្រ ដោយសារគ្រោះថ្នាក់ចរាចរណ៍។
យើងពិតជាមានការ សោក ស្តាយ និងស្រណោះបំផុត ចំពោះសេរីបុត្រ ដែលជាសិស្សឆ្នើមវ័យក្មេងមួយរូប។ នេះជាការបាត់បង់ កូនល្អ សិស្សល្អ និង
ទំពាំងស្នងឬស្សីល្អរបស់ប្រទេសជាតិ។ សូមឲ្យវិញ្ញាណក្ខន្ធ របស់សេរីបុត្រ បានទៅដល់សុគតិភព និងសូមជូនពរដល់ បងប្រុស និងបងស្រី ឲ្យឆាប់ជាសះស្បើយ»។