អរគុណនៅទឹកចិត្តដ៏ល្អ! លោក ករុណា ពេជ្រ ស្ពាយអាហារសំពីងសំពោងជូនមិត្តរួមការងារ Town ស្របពេលកំពុងធ្វើចត្តាឡីស័ក

ភ្នំពេញ៖ អស់រយៈពេលប្រមាណជាមួយសប្តាហ៍មកនេះ បុគ្គលិករបស់ Town Group ដោយមានដូចជាស្ថានីយទូរទស្សន៍ថោន ផលិតកម្មថោន និង វិទ្យុថោន ជាដើមនោះ បានបន្តធ្វើចត្តាឡីស័ករង់ចាំការធ្វើតេស្តសំណាកជាលើកទី ២ បន្ទាប់ពីលោក ហាក់ សុខហេង ដែលស្គាល់ថាជាអ្នកគ្រប់គ្រងការផ្សាយរបស់ទូរទស្សន៍ «Town» បានប្រកាសរកឃើញវិជ្ជមានវីរុសកូវីដ-១៩ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ កន្លទៅនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ស្របពេលដែលបុគ្គលិក Town Group កំពុងតែធ្វើចត្តាឡីស័ក និង មិនអាចចេញក្រៅបាននោះ លោក ករុណា ពេជ្រ ដែលជាតារាចម្រៀង និង ក្រុមការងាររបស់ក្រុមហ៊ុនខាងលើ ហាក់នៅមិនសុខ ក៏បានយកអាសាគ្នាក្នុងគ្រាទប់ស្កាត់កូវីដ-១៩ នេះ ដោយលោកបានទិញចំនីអាហារជាច្រើនយកទៅជូនមិត្តរួមការងារផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមរយៈរូបភាព និង វីដេអូ ដែលលោក ករុណា ពេជ្រ បានស្ពាយចំនីអាហារយ៉ាងច្រើនសំពីងសំពោង ដោយក្តីរំភើបចិត្តយ៉ាងខ្លាំងនៅពេលដែលបានជួយទុកធុរៈដល់ក្រុមការងារ ជាពិសេសគឺទ្រនំដែលតែផ្តល់ភាពកក់ក្តៅដល់លោកនោះ គឺក្រុមហ៊ុនថោន បើទោះជាលោកបានឲ្យដឹងថា រយៈពេល ៣ ឆ្នាំ ហើយ លោកមិនបានបំពេញតួនាទីជាបុគ្គលិកពេញទីក្តី ក៏ព្រោះតែជាប់មើលថែឪពុកឈឺនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឃើញទង្វើររបស់លោក ករុណា ពេជ្រ មហាជនអ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានចូលរួមបញ្ចេញមតិសរសើរមិនដាច់ពីមាត់ដល់តារាប្រុសរូបនេះ ដែលជួយគ្នាក្នុងគ្រាលំបាកនេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment