មហាជនក្តុកក្តួលចិត្ត ក្រោយឃើញអ្នកនៅជាមួយ និង ភរិយាលោក ស្ដើង ជា វ័យជរាឆ្លងកូវីដ ដើរទើមៗយ៉ាងកម្សត់ឡើងឡានពេទ្យ

កាលពីព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ លោក វេជ្ជបណ្ដិត ស្ដើង ជា បានទទួលមរណភាពដោយសារឆ្លងជំងឺកូវីដ-១៩ ខណៈពេលដែលសម្រាកព្យាបាលបានមួយថ្ងៃនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោយពីរកឃើញថាលោកបានឆ្លងជំងឺកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយមរណភាពនោះ ពិធីបុណ្យសពហាក់បីជាមិនទាន់បានធ្វើស្រួលបួលផង ស្រាប់តែនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១ នេះ តាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News បានឱ្យដឹងថា ភរិយារបស់លោកវេជ្ជបណ្ឌិត ស្តើង ជា និង អ្នករស់នៅជាមួយក្រុមគ្រួសាររបស់លោកម្នាក់ទៀត បានរកឃើញវិជ្ជមានកូវីដ-១៩ ដែរ ពិតរន្ធត់ចិត្តណាស់ ព្រោះថាភរិយា និង អ្នកនៅជាមួយលោកវេជ្ជបណ្ឌិតនោះ សុទ្ធតែមានវ័យចាស់ណាស់ទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីរកឃើញភរិយាលោកវេជ្ជបណ្ឌិត ស្តើង ជា ឆ្លងជំងឺកូវីដ-១៩ ក្នុងនោះគេក៏ឃើញក្រុមគ្រូពេទ្យបានយកឡាននាំលោកយាយទាំងពីរទៅសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ ។ យ៉ាងណាមិញ បើងាកទៅមើលស្ថានភាពដែលលោកយាយទាំងពីរឡើងឡានទៅព្យាបាលនោះវិញ គេឃើញថាមហាជនកំពុងតែសង្វេគចិត្តជាខ្លាំង ព្រោះថាលោកយាយកាន់កាបូបដើរទើមៗទាំងដែលខ្លួនមិនសូវគ្មានកម្លាំងកំហែងឡើងឡានសាមុយទៅព្យាបាលយ៉ាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្សត់ ដោយមហាជនកំពុងតែបារម្ភថាតើលោកយាយអាចនឹងទាំទ្រនូវជំងឺកូវីដ-១៩ នោះបានយ៉ាងណា បើពេលនេះលោកយាយមានវ័យកាន់តែចាស់ហើយនោះ ។ ជាមួយគ្នានេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនក៏បាននាំគ្នាបួងសួងជូនដល់លោកយាយទាំងពីរឆាប់ជាសះស្បើយពីជំងឺដ៏កំណាចនេះ និង ឆាប់បានវិលត្រឡប់មកផ្ទះជួបជុំគ្រួសារកូនចៅវិញ ៕ប្រភពពី Popular Magazine

Related posts

Leave a Comment