រំភើបណាស់! ជយោ..!! អ្នកជំងឺកូវីដ-១៩ ចំនួន១២២នាក់នៅកម្ពុជា បានព្យាបាលជាសះស្បើយអស់ហើយ…

នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ នេះ បើយោងតាមរយៈហ្វេសប៊ុក “នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC” បានបញ្ជាក់ប្រាប់ដំណឹងដ៏សែនរីករាយបំផុតមួយ ថា៖

“ករណីចុងក្រោយជាសះស្បេីយហេីយ​ ! រហូតដល់ម៉ោង​ ៨:០០នាទីព្រឹក ថ្ងៃទី​ ១៦​ ឧសភា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩​សរុបចំនួន​១២២ករណី​​ដដែល​ និង មានករណីជាសះស្បេីយមួយករណីថ្មី​​ទៀត ដូច្នេះករណីជាសះស្បេីយសរុបមានចំនួន១២២នាក់ ស្លាប់គ្មាន​ ។

ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។

យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ យេីងបានធ្វេីតេស្តចំនួន​ 14684 ស្មេីនឹង​ 903 ក្នុង១លាននាក់

Related posts

Leave a Comment