តាមការស្រាវជ្រាវ កុមារមិនងាយឆ្លងវីរុសកូវីដ-១៩ ធ្ងន់ធ្ងរទេ ដោយសារមូលហេតុមួយនេះ

តាមការសិក្សាមួយបានបង្ហាញកាលពីថ្ងៃច័ន្ទ ទី ២២ ខែមីនា ឆ្នាំ ២០២១ ថា ក្មេងៗដែលមានអាយុក្រោម ១០ ឆ្នាំ អាចផលិតអង់ទីករ ដែលឆ្លើយតបទៅនឹងការឆ្លងវីរុសរាតត្បាតកូវីដ-១៩ បានច្រើនជាងមនុស្សពេញវ័យ និង មនុស្សចាស់ ។ តាមទិន្នន័យបានបង្ហាញថា ក្នុងឈាមរបស់កុមារមានកោសិកា ដែលបានបង្កើតដោយប្រព័ន្ធភាពស៊ាំសម្រាប់ការពារពីជំងឺឆ្លងផ្សេងៗជាច្រើន ខុសពីវ័យជំទង់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការស្រាវជ្រាវបានបង្ហាញទៀតថា កម្រិតនៃអង់ទីករ គឺវាស្ថិតនៅលើអាយុ មនុស្សចាស់ដែលមានអាយុ ៨០ ឡើងទៅ គឺមានកម្រិតអង់ទីករទាបបំផុត ។ ក្នុងការសិក្សានេះដែរ គេបានសិក្សាពីសំណាកឈាមជិត ៣២ ០០០ សំណាក នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីឆ្នាំ ២០២០ កន្លងទៅ ដោយក្នុងនោះចំនួន ១ ២០០ សំណាកជារបស់កុមារ ចំណែកឯសំណាកនៅសល់គឺជារបស់មនុស្សពេញវ័យ ។ ក្នុងសំណាកកុមារត្រឹម ១ ២០០ នាក់ មានអង់ទីកររហូតដល់ ១៧ ភាគរយ ខណៈមនុស្សចាស់ជាង ៣០ ០០០ សំណាកមានអង់ទីករត្រឹម ១៩ ភាគរយប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុបមក កុមារមាន Immunoglobulin G ដែលជាអង់ទីករការពារ ៦ ដងច្រើនជាងមនុស្សពេញវ័យ និង មនុស្សចាស់ ហេតុដូចនេះ ទើបពួកគេមិនងាយទទួលការចម្លងធ្ងន់ធ្ងរ ព្រមទាំងឆាប់ជាសះស្បើយ ជាងវ័យផ្សេងៗទៀតបែបនេះ ៕ប្រភពពី Popular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

A girl, wearing a mask, walks down a street in the Corona neighborhood of Queens on April 14, 2020 in New York City. – New York will start making tens of thousands of coronavirus test kits a week, its mayor announced Tuesday, as the city looks to boost testing capacity with a view to ending its shutdown. (Photo by Johannes EISELE / AFP) (Photo by JOHANNES EISELE/AFP via Getty Images)
MANAUS, BRAZIL – MAY 21: An indigenous boy observes nurses while waiting for vaccination at Parque das Tribos community, on May 21 2020 in Manaus, Brazil. Medical teams from Healths Secretary of Manaus area performing vaccination against flu and testing to detect coronavirus (COVID-19) infecctions on indigenous communities. (Photo by Andre Coelho/Getty Images)

Related posts

Leave a Comment