ងាកមកមើលប្រទេសជិតខាងវិញម្តង ស្ងាត់ៗលេងមួយក្ឌាំង!! ​ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៤០១ នាក់ និង ស្លាប់ ១ នាក់បន្ថែម ថ្ងៃនេះ

ទោះបីជាពេលនេះរដ្ឋាភិបាលថៃអនុញ្ញាតឱ្យមានការរៀបចំសង្ក្រាន្តក៏ដោយ ក៏ប៉ុន្តែស្ថានការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសនៅតែបន្តមិនទាន់បនាធូរស្បើយនៅឡើយនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលរបស់ថៃបានចេញសេចក្ដីប្រកាសឱ្យដឹងថាថ្ងៃនេះចំនួនអ្នកកើតជំងឺកូវីដ-១៩ ថ្មីមានរហូតទៅដល់ ៤០១ នាក់ឯណោះ ដែលជាចំនួនច្រើនខ្លាំងខណៈដែលមួយរយៈចុងក្រោយនេះថៃហាក់បីជាស្ងាត់ស្ងៀម ដោយក្នុងនោះ ក៏មានករណីអ្នកស្លាប់ចំនួន ១ នាក់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ មកទល់នឹងពេលនេះ អ្នកជំងឺកូវីដ-១៩ក្នុងប្រទេសថៃ សរុបមានចំនួន ២៨២៧៧ នាក់ អ្នកជំងឺជាសះស្បើយមានចំនួន ២៦៧៦៦ នាក់ អ្នកជំងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមានចំនួន ១៤១៩ នាក់ និង អ្នក ស្លា ប់សរុបចំនួន ៩២ នាក់។ ជាមួយគ្នានេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាលថៃក៏បានបញ្ជាក់ថាសម្រាប់អ្នកកូវីដ -១៩ ទាំង ៤០១ នាក់នោះមានមនុស្សចំនួន ៣៨៣ នាក់បានឆ្លងកូវីដ ១៩ ដោយសារតែការមិនបានប្រុងប្រយ័ត្ននៅទីកន្លែងលក់ដូរនៅលើទីផ្សារ៕ប្រភពពី Popular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment