ជួយចែករុំលែកបន្តៗផង! វិធានការទាំង ៥ ក្រសួងធម្មកា ដាក់ចេញក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ត្រូវគោរពបើមិនចង់នាំទុក្ខដាក់ខ្លួន

នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១ ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីជូនដំណឹងបន្ថែមស្តីពី «ការការពារការចម្លងវីរុសកូរីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាក ចំនួន៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ» ។

ក្នុងបរិការណ៍នៃ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១នេះ ភ្ជាប់ជាមួយការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីធានាបាននូវ ការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខភាពសាធារណៈ និង សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមា នូវផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺនេះ ក្រសួងសូមធ្វើការណែនាំបន្ថែមវិធានការ ៥ចំណុច ដូចខាងក្រោម៖

១. ចំពោះវត្តអារាម និង វិហារសាសនាផ្សេងៗ ត្រូវធានានូវការគោរព និង អនុវត្តវិធានការសុខាភិបាលបង្ការ និង ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយម៉ត់ចត់ ហើយត្រូវរក្សាគម្លាតសុវត្ថិភាពពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតយ៉ាងតិចមួយម៉ែត្រកន្លះនៅពេលឈរ អង្គុយឈររង់ចាំ ឈរជជែកគ្នា ឬនៅទីកន្លែងផ្សេងៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. អនុវត្តវិធានការ ៣ ការពារ និង ៣ កុំ ព្រមជាមួយវិធានការសុខាភិបាលចាំបាច់ផ្សេងៗទៀតឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា ។

៣. ចៀសវាងនូវការរៀបចំពិធីសាសនា ឬ ការជួបជុំគ្នាទាំងឡាយណាដែលមានសភាពអ៊ូអរ និង មានមនុស្សចូលរួមច្រើន ។

៤. ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយអនុវត្តន៍ជាប្រចាំតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោក (WHO) ។

៥. ករណី មានការសង្ស័យ សូមទាក់ទងបន្ទាន់ទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬ ទំនាក់ទំនងលេខ Hotline ១១៥ ។ប្រភពពី Popular Magazine

សូមអានសេចក្តីប្រកាសខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment