នៅថ្ងៃទី ២៣ ខែមិនា ឆ្នាំ ២០២១ នេះ! ក្រសួងបញ្ជាក់ច្បាស់ៗ ស្ថានភាព និង អាការ មុនពេលបាត់បង់ជីវិត របស់ស្រ្តីខ្មែរអាយុ ៦២ ឆ្នាំកើត…

នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មាន ករណីស្លាប់ ស្ត្រីជនជាតិខ្មែរអាយុ ៦២ ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ។
តាមការបញ្ជាក់របស់ ក្រសួងសុខាភិបាល បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៦២ ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាន ស្លា ប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៥:៤០នាទីព្រឹក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញករណីនេះ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១ ស្ត្រីខាងលើនេះ មានអាការហត់ បានចូលសម្រាកពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់មកបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ ។ ការពិនិត្យសុខភាព និង ការថតសួត បានបង្ហាញថា គាត់មានរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំង និង ខ្សោយសួតខ្លាំង (ដោយមានអាការហត់ ២-៣ ថ្ងៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនចូលមកមន្ទីរពេទ្យនេះ ព្រមទាំងមានជំងឺធាត់កម្រិត ១ ផងដែរ) ហើយក្រុមគ្រូពេទ្យក្រៅពីផ្តល់ការព្យាបាលតាមបច្ចេកទេស ក៏ បានប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែម នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ ព្រមទាំងបានប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវដង្ហើម តែសួតគាត់កាន់តែខ្សោយទៅៗ ជាអកុសល មិនអាចជួយសង្គ្រោះបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយគាត់ក៏បានធ្វើមរណកាលនៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១ ទៅ ។
ដូច្នេះហើយ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ គឺ ស្ត្រីវ័យ ៦២ ឆ្នាំខាងលើនេះ បាន ស្លា ប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ វ៉ៃលុកលឿន ធ្វើឱ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ខ្សោយស្ងួតខ្លាំងពេក ៕ប្រភពពីPopular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអានលម្អិតនៅខាងក្រោម ៖

Related posts

Leave a Comment