ថែរក្សាសុខភាពផង! ១ អាទិត្យពេញ កម្ពុជានឹងមានភ្លៀង លាយឡំផ្គរ-រន្ទះ ស្ទើរទូទាំងប្រទេស

នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុ នៅកម្ពុជាឱ្យបានដឹងថា ក្នុងអំឡុងមួយសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពល ជាបន្តបន្ទាប់ដូចជា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– នៅថ្ងៃទី ២៤ – ២៧ ខែមីនា ឆ្នាំ២០២១ ភាគឦសាន ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប៉ាស៊ីហ្វិក និង ភាគនិរតី ទទួលឥទ្ធិពលពី ជ្រលងសម្ពាធទាបឥណ្ឌូនេស៊ី ។

– នៅថ្ងៃទី ២៨ – ៣០ ខែមីនា ឆ្នាំ ២០២១ ទទួលឥទ្ធិពលពី កម្រិតសម្ពាធទាបខ្សោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល

– សីតុណ្ហភាពអប្បបរមា មានពី ២៥ – ២៨ °C

– សីតុណ្ហភាពអតិបរមា មាន ពី ៣៤-៣៧ °C

– មានភ្លៀង ផ្គររន្ទះ ពីខ្សោយ ទៅមធ្យម ។

២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និង ខ្ពង់រាបឦសាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សីតុណ្ហភាពអប្បបរមា មានពី ២៥ – ២៨ °C

– សីតុណ្ហភាពអតិបរមា មានពី ៣៤ – ៣៧ °C

– មានភ្លៀង ផ្គររន្ទះ ខ្សោយ ។

៣-តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២៤ – ២៧ °C

– សីតុណ្ហភាពអតិបរមា មានពី ៣០ – ៣៣ °C

– មានភ្លៀង ផ្គររន្ទះ ពីខ្សោយទៅមធ្យម ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្ននូវ បាតុភូតខ្យល់កន្ត្រាក់ ដែលអាចកើតមាន នៅថ្ងៃទី ២៤ ខែមីនា ៕ប្រភពពីPopular Magazine

សូមអានលិខិតប្រកាសរបស់ក្រសួងនៅខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment