កុំមើលស្រាលអោយសោះ!! នៅរសៀល ថ្ងៃ ២២ មិនា ឆ្នាំ ២០២១ នេះ សួស វីហ្សា អះអាងថា ១៨ ថ្ងៃទើបចេញរោគសញ្ញាកូវីដ

នៅរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ នេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសម្នាក់ទៀត គឺអ្នកនាង សួស វីហ្សា បានបញ្ជាក់ថា ខ្លួនបានឆ្លងវីរុសកូវីដ-១៩ ហើយ ក្នុងលទ្ធផលធ្វើតេស្តលើកទី ៣ នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបើផ្នែកតាមបទសម្ភាសតាមរយៈទូរស័ព្ទជាមួយ «CNC» អ្នកនាង សួស វីហ្សា បានបញ្ជាក់ថា នាងមិនបានទៅកន្លែងណាគួរឱ្យសង្ស័យនោះទេ ក្រៅពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១ កន្លងមក នាងធ្លាប់បានទៅថតចម្រៀងចូលឆ្នាំខ្មែរក្នុងបន្ទប់ស្ទូឌីយោហង្សមាសជាមួយតារាចម្រៀងផ្សេងទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុបចំនួន ៦ នាក់ រួមមានរូបនាងផ្ទាល់ អ្នកនាង សុគន្ធ និសា, លោក ណុប បាយ៉ារិទ្ធ, លោក ធែល ថៃ, គ្រូភ្លេង សុវណ្ណឌីន និង សុខ ស្រីនាង ជាដើម ដែលអ្នកនៅក្នុងបន្ទប់ថ្ងៃនោះ មាន ៥ នាក់ហើយបានឆ្លងកូវីដ-១៩ នេះ លើកលែងតែ សុខ ស្រីនាង ម្នាក់ប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការអះអាងរបស់តារាចម្រៀង សួស វីហ្សា ខាងលើ នាងបានទៅកន្លែងសង្ស័យនោះតាំងពីថ្ងៃទី ៤ ខែមីនា មកម្ល៉េះ ហើយក៏បាននាំប្ដីប្រពន្ធទៅធ្វើតេស្តដល់ទៅ ២ លើក និង ទទួលបានលទ្ធផលអវិជ្ជមានទាំង ២ លើក ។ ដោយឡែកទើបតែនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្សិលមិញនេះប៉ុណ្ណោះ ពោលគឺរយៈពេល ១៨ ថ្ងៃ នាងមានរោគសញ្ញាក្អក ផ្ដាសាយ និង ក្ដៅខ្លួន ក៏នាំស្វាមីទៅធ្វើតេស្តលើកទី ៣ ហើយលទ្ធផលបង្ហាញថា មានផ្ទុកកូវីដ-១៩ តែម្ដង ៕ប្រភពពី Popular Magazine

Related posts

Leave a Comment