មាននាក់បាត់បង់ជីវិត ៤ នាក់ហើយមកដល់ថ្ងៃនេះ! ហើយបន្សល់ទុកការឈឺចាប់គ្មានថ្ងៃភ្លេចដល់គ្រួសារ

ព្រឹក្តិការណ៍សងគមន៍ ២០ កុម្ភៈ ចាប់ផ្តើមផ្ទុះឡើងរហូតមកទល់នឹងពេលនេះ មានប្រជាជនខ្មែរ និង បរទេសជាច្រើនដែលបានឆ្លងជំងឺកូវីដ-១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ៏កាចសាហាវមួយនេះជាបន្តបន្ទាប់ មានចំនួន ១៧៥៣ នាក់ហើយនៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ នេះ ។ ទន្ទឹមនឹងការកើនឡើងនៃចំនួនអ្នក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លងជាកំហុកបែបនេះ នៅក្នុងនោះដែរជំងឺដ៏អប្រិយនេះវាបានឆក់យកអាយុជីវិតរបស់ប្រជាជនខ្មែរចំនួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤ នាក់រួចមកហើយ មកទល់ពេលនេះ ។

-ករណីទី ១

កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ អ្នកជំងឺឈ្មោះ ឡៅ វណ្ណា ភេទ ប្រុស អាយុ ៥០ ឆ្នាំ មានទីតាំងស្ថិតនៅ ផ្ទះលខ ៥៧ ផ្លូវលំ ក្រុមទី១២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកជំងឺដំបូងគេនៅកម្ពុជាដែលបានស្លាប់ដោយសារជំងឺកីវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ មានមុខរបរបើកឡានឱ្យជនជាតិចិននៅខេត្តព្រះសីហនុ ។

-ករណីទី ២

នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ អ្នកជំងឺឈ្មោះ នួន សុផានី ភេទ ស្រី អាយុ ៦២ ឆ្នាំ មានទីតាំងស្ថិតនៅ សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវជាម្តាយរបស់តារាចម្រៀងកញ្ញា វី ឌីណែត និង ត្រូវជាឧត្តមភរិយារបស់អ្នកចម្រៀងជើងចាស់លោក ហូរ ឡាវី បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

-ករណីទី ៣

អ្នកជំងឺឈ្មោះ គឹម ឃីស៊ុន ភេទ ប្រុស អាយុ ៤៦ ឆ្នាំ មានទីតាំងស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ ។

-ករណីទី ៤

នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ ជាសាស្ត្រាចារ្យវេជ្ជបណ្ឌិត ស្តើង ជា ភេទ ប្រុស អាយុ ៧៥ ឆ្នាំ មានទីតាំងស្ថិតនៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខណៈឆ្លងត្រឹមតែមួយថ្ងៃ ៕

Related posts

Leave a Comment