ក្តៅ!!លោកជំទាវ ឱ វណ្ណឌីន ថ្លែងទាំងទឹកភ្នែក៖ «អ្នកជំងឺកូវីដ-១៩ មួយចំនួនមានសភាពធ្ងន់ធ្ងរខ្លាំង ទៅពេលខាងមុខមិនដឹងករណីស្លាប់មានកម្រិតណា»

នៅរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានសម្តែងក្តីព្រួយបារម្ភថា «ពេលនេះអ្នកជំងឺកូវីដ-១៩ មួយចំនួនមានសភាពធ្ងន់ធ្ងរខ្លាំងណាស់ ដោយក្រុមគ្រូពេទ្យបាន និង កំពុងយកចិត្តទុកដាក់បំផុតក្នុងការព្យាបាល ហើយទៅពេលខាងមុខទៀតមិនដឹងករណីស្លាប់នេះ មានកម្រិតណានោះឡើយ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវថ្លែងបែបនេះ នៅក្នុងកិច្ចសម្ភាសមួយជាមួយទូរទស្សន៍ BTV នៅរសៀលនេះ ដែលក្នុងនោះលោកជំទាវបានបន្តទៀតថា «ខ្ញុំសូមអនុញ្ញាត សម្ដែងនូវការកោតសរសើរ ចំពោះក្រុមគ្រូពេទ្យ ប៉ុន្តែអ្វីដែលជាការសំខាន់ គឺការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាកុំឱ្យវីរុសនេះ វាមកសម្លាប់យើងទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារជីវិតយើងមានតម្លៃណាស់ ។ ហើយការងារនេះ គឺយើងអាចការពារបាន ហើយមកទល់ពេលនេះក៏មិនទាន់ហួសពេលក្នុងការការពារដែរ គឺអ្វីដែលសំខាន់ គឺការអនុវត្តន៍នៃវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនជាទីបំផុត ហើយអនុវត្តន៍នូវវិធានការ ៣ កុំ ៣ ការពារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលជាវិធានការនៅតែមានប្រសិទ្ធភាពបំផុតនៅពេលនេះ» ។
បន្ថែមលើសពីនេះ លោកជំទាវអំពាវនាវឱ្យបងប្អូន ដែលស្ថិតនៅតំបន់ហានិភ័យខ្ពស់ (តំបន់ដែលមានការរាតត្បាត) កុំធ្វើការចល័ត ពីព្រោះយើងនិយាយអំពីការចម្លងនៃវីរុសកូវីដ-១៩ គឺពីបុគ្គល ១ ទៅបុគ្គល ១ ដូច្នេះប្រសិនបើបុគ្គលមិនទប់ស្កាត់ការចល័តនេះ អ៊ីចឹងតើពេលណាទើបយើងអាចបញ្ចប់បាននូវការរាតត្បាតវីរុសកូវីដ-១៩នេះ ៕ប្រភពពី Popular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment