លោកជំទាវ ឱ វណ្ណឌីន លើកដៃសំពះទាំងទឹកភ្នែក សុំពលរដ្ឋគោរពតាមវិធានការ កុំឱ្យមានការឆ្លង និង ស្លាប់តទៅទៀត

នៅរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ នេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានស្នើរទាំងទឹកភ្នែក សុំឱ្យបងប្អូនទាំងអស់ មេត្តាចូលរួមនៅក្នុងយុទ្ធនាការ ទៅតាមការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចៀសឱ្យបាននូវការឆ្លងវីរុសកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវថ្លែងបែបនេះ នៅក្នុងកិច្ចសម្ភាសមួយជាមួយទូរទស្សន៍ BTV ដែលក្នុងនោះលោកជំទាវបានបន្តទៀតថា យើងត្រូវគិតថា វីរុសកូវីដ-១៩ នៅពេលនេះគឺជាវីរុសបំប្លែងថ្មី គឺជាវីរុសដែលបានបំប្លែងខ្លួនរបស់វា ដែលមានលទ្ធភាពវាយលុកខ្លាំងក្លាមែនទែន វាធ្វើឱ្យការជួយសង្គ្រោះរបស់ក្រុមគ្រូពេទ្យ ក៏មិនអាចជួយសង្គ្រោះបានដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវបានបន្ថែមទៀតថា «ខ្ញុំសូមអនុញ្ញាត សម្ដែងនូវការកោតសរសើរ ចំពោះក្រុមគ្រូពេទ្យ ប៉ុន្តែអ្វីដែលជាការសំខាន់ គឺការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាកុំឱ្យវីរុសនេះ វាមកសម្លាប់យើងទៀត ដោយសារជីវិតយើងមានតម្លៃណាស់ ។ ហើយការងារនេះ គឺយើងអាចការពារបាន ហើយមកទល់ពេលនេះក៏មិនទាន់ហួសពេលក្នុងការការពារដែរ គឺអ្វីដែលសំខាន់ គឺការអនុវត្តន៍នៃវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនជាទីបំផុត ហើយអនុវត្តន៍នូវវិធានការ ៣ កុំ ៣ ការពារ ដែលជាវិធានការនៅតែមានប្រសិទ្ធភាពបំផុតនៅពេលនេះ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះ លោកជំទាវអំពាវនាវឱ្យបងប្អូន ដែលស្ថិតនៅតំបន់ហានិភ័យខ្ពស់ (តំបន់ដែលមានការរាតត្បាត) កុំធ្វើការចល័ត ពីព្រោះយើងនិយាយអំពីការចម្លងនៃវីរុសកូវីដ-១៩ គឺពីបុគ្គល ១ ទៅបុគ្គល ១ ដូច្នេះប្រសិនបើបុគ្គលមិនទប់ស្កាត់ការចល័តនេះ អ៊ីចឹងតើពេលណាទើបយើងអាចបញ្ចប់បាននូវការរាតត្បាតវីរុសកូវិដ-១៩នេះ ៕ប្រភពពី Popular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment