គំរូមែន! រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសឱ្យបញ្ឈប់ការយកភាស៊ី លើការលក់ដូរកំប៉ិកកំប៉ុកតាមកញ្ច្រែង កញ្ជើ ល្អី

នៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបង់ភាស៊ី បង់ថ្លៃជួលតូប រាន ស្តង់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រមទាំងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុងសៀវភៅបន្ទុក និង បញ្ឈប់ការយកភាស៊ីរាល់ការលក់ដូរតាម កញ្ច្រែង កញ្ជើ ល្អី របស់ប្រជាពលរដ្ឋ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបញ្ឈប់ការយកភាស៊ីលើការលក់ដូរតិចតួចរបស់ពលរដ្ឋនេះ គឺដើម្បីបង្ហាញឱ្យឃើញ អំពីការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ដូច្នេះរដ្ឋបាលខេត្តព្រះសីហនុ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានធ្វើការណែនាំដល់លោកអភិបាលនៃគណៈអភិបាលក្រុង ស្រុក ឱ្យណែនាំដល់ប្រធានផ្សារ អ្នកគ្រប់គ្រងផ្សារនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបញ្ឈប់ការយក ភាស៊ី និង សេវាផ្សេងៗ ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងត្រូវបង្កលក្ខណៈងាយស្រួល ដោយរៀបចំទីតាំងសមស្រប ដល់បងប្អូនប្រជាពលរដ្ឋ ដែលរកស៊ីលក់ដូរឥវ៉ាន់ កំប៉ិកកំប៉ុកតាមកញ្ច្រែង កញ្ជើ ល្អី ៕Popular Magazine

សូមអានលិខិតប្រកាសនៅខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment