រាជរដ្ឋាភិបាល អំពាវឲ្យឡានក្រុង និង តាក់ស៊ី កុំតម្លើងថ្លៃសំបុត្រថ្ងៃចូលឆ្នាំខ្មែរ

នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំស្តីពី ការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និង វិធានការបង្ការ និង ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងឱកាសឈប់សម្រាកនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ នឹងចាប់ផ្តើមពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ ព្រមទាំងត្រូវអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិត បទដ្ឋានជាធរមានដោយចែងតាមសារាចរណែនាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ រាជរដ្ឋាភិបាល ក៏សូមអំពាវនាវដល់ក្រុមហ៊ុន និង អាជីវករដឹកជញ្ជូនអ្នកដំណើរគ្រប់ប្រភេទមិនត្រូវ តម្លើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរឡើយ និង ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាល បង្ការ និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួនចំពោះអ្នកដំណើរ នៅលើយានយន្តរបស់ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអានសេចក្តីលម្អិតខាងក្រោម៖

Related posts

Leave a Comment