សម្តេចក្រឡាហោម ស ខេង បានជូនថវិកាគ្រួសារ ស.ព លោកវរសេនីយ៍ត្រី ឡៅ វណ្ណា ដែលទទួលមរណភាពដោយសារ ជំ ងឺ កូ.វី.ដ ១៩ នូវទឹកប្រាក់ចំនួន

ដូចដែរ ប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ដែលកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០៖៤០នាទី ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសព័ត៍មានមួយជូនសាធារណជនទាំងអស់ ស្ដីពីបុរសជនជាតិខ្មែរម្នាក់ អាយុ៥០ឆ្នាំ បានទទួល ម រណភាព ដោយសារជំងឺ កូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលជាករណីស្លា.ប់លេីកទី១ នៅកម្ពុជា។
ស.ព មានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបេីកបរឱ្យថៅកែជនជាតិចិន នៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺ កូ វី ដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ស.ព នេះ ត្រូវបានរកឃេីញថា មាន ឆ្ល.ង វីរុ.ស កូ វី ដ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផល បញ្ជាក់ដោយមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ទន្ទឹមនឹងនេះដែរ នារសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក នាយកដ្ឋានអង្គរក្ស បានប្រាប់ឱ្យដឹងថា៖”នាយកដ្ឋានអង្គរក្ស ថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២១៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស និងសហការី បាននាំយកសាររំលែកទុក្ខ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃព្រមទាំងថវិកា ៤លានរៀល និង សាររំលែកទុក្ខ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ព្រមទាំងថវិកា៤លានរៀលជូនគ្រួសារ ស.ព លោកវរសេនីយ៍ត្រី ឡៅ វណ្ណា មន្ត្រីនគរបាល នាយកដ្ឋានអង្គរក្សដែលបានទទួលមរណ ភាព នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដោយរោ គាពាធ។ ក្នុងនោះដែរឯកឧត្តមប្រធាននាយកដ្ឋានអង្គរក្ស ក្នុងនាមតំណាងឲ្យថ្នាក់ដឹកនាំ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ទទួលផែន , ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ជំនួយការដឹកនាំនាយកដ្ឋានអង្គរក្សបាននាំយកថវិកាសមាគមន៍មិត្តនគរបាលចំនួន ៦លានរៀលនិងថវិកាផ្ទាល់ខ្លួនចំនួន ១លាន៥សែនរៀល ព្រមទាំងថវិកាសប្បុរសជនចំនួន១លានរៀល បន្ថែមទៀត សរុបទាំងអស់ ១៦.៥០០.០០០ រៀល ផ្តល់ជូនគ្រួសារ ស.ព និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment