អ្នកភ្នំពេញ ៣៧ នាក់ប្រកាសឆ្លងនៅព្រឹកនេះ មាន ៣៦ នាក់ នៅមិនទាន់មានកន្លែងព្យាបាលទេ

នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៥៨ នាក់ថ្មី ដែលក្នុងនោះមានករណីឆ្លងក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៥៧ នាក់ និង ករណីអ្នកដំណើរចូលមកកម្ពុជា ចំនួន ០១ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំនួនអ្នកឆ្លងថ្មីនេះ ស្ថិតិបានបង្ហាញថា នៅទីក្រុងភ្នំពេញបន្តនាំមុខគេដោយរកឃើញ ៣៧ នាក់ ខណៈនៅកណ្ដាលរកឃើញ ១៧ នាក់ ព្រះសីហនុរកឃើញ ២ នាក់ និង សៀមរាប ១ នាក់ ។ ស្របគ្នានេះ ក្រសួងក៏បានបញ្ជាក់ពីករណីជាសះស្បើយផងដែរនៅព្រឹកនេះ ដោយមានចំនួន ១៥ នាក់បន្ថែមទៀត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ទាំងអស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកសម្រាប់អ្នកឆ្លងកូវីដ-១៩ នៅភ្នំពេញទាំង ៣៧ នាក់ខាងលើនេះ ក្រសួងបានបញ្ជាក់ថាមាន ៣៦ នាក់ នៅមិនទាន់មានកន្លែងសម្រាប់ព្យាបាលទេ ដោយពេលនេះក្រសួងកំពុងចាត់ចែងរកទីតាំងសម្រាប់បញ្ជូលអ្នកជំងឺឱ្យទៅសម្រាកព្យាបាល ។ប្រភពពីPopular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖

– អ្នកឆ្លងសរុប= ១៦៩០ នាក់
– អ្នកជាសះស្បើយ= ៩៥០ នាក់
– អ្នកកំពុងព្យាបាល= ៧៣៥ នាក់
– អ្នកស្លាប់= ០៣ នាក់

សូមអានសេចក្តីប្រកាសរបស់ក្រសួងនៅខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment