សង្ឃ ឡុង សុភាព គាំទ្រសង្ឃ ឡុង ចន្ថា មិនសឹក ព្រោះរឿងញ៉ែស្រី ជារឿងអចេតនាសុទ្ធសាធ…(មានវីដេអូ)

ក្រោយពីសង្ឃឡុង ចន្ថា ប្តូរចិត្តមិនព្រមសឹកវិញ នៅថ្ងៃទី១៤ឧសភានេះ តាមពាក្យសន្យា ហើយកំពុងតែបាត់ខ្លួន មិនដឹងថា គង់នៅវត្តណា ធ្វើឲ្យពុទ្ធបរិស័ទមានការផ្អើលខ្លាំង ស្រាប់តែសង្ឃឡុង សុភាព បានចេញមុខគាំទ្រ សង្ឃឡុង ចន្ថា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញនឹងករណីនេះ សង្ឃឡុង សុភា បានធ្វើការឡាយវីដេអូ នៅលើគណនីហ្វេសប៊ុកផេក Long Sopheap មានខ្លឹមសារ« ខ្ញុំករុណាសូមគ្រាំព្រះអង្គ ឡុង ចន្ថា សម្រេចចិត្តមិនសឹកអាត្មាចង់និយាយរឿងនិងបន្តិច share 1»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា កាលពីដើមខែឧសភា បានបែកធ្លាយសារសំឡេងញ៉ែស្រីញីរបស់សង្ឃឡុង ចន្ថា និងបបួលណាត់ជួយនារីរូបនោះនៅចំណុចខ្លោងទ្វារវត្តភ្នំស្អាងជាដើម បានធ្វើឲ្យពុទ្ធបរិស័ទមានការភ្ញាក់ និងរិះគន់ពេញផ្ទះប្រទេស តែពេលនោះ សង្ឃឡុង ចន្ថា បានចូលខ្លួនមកទទួលកំហុសនៅមុខមន្រ្តីសង្ឃ និងធ្វើលិខិសន្យាសឹកនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។ តែដឹងអី រសៀលថ្ងៃទី១៤ នេះ ស្រាប់តែសង្ឃឡុង ចន្ថា បានប្តូរចិត្តមិនសឹកវិញ និងសរសេរលិខិតបង្ហោះតាមហ្វេសប៊ុក ក្រោមហេតុផលមិនទាន់អស់និស្ស័យនឹងព្រះផ្នួស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ប្រភពពីគណៈកម្មាធិការអាចារ្យរវត្តភ្នំបូរី ស្រុកអង្គបូរី បានបង្ហើបឲ្យដឹងថា ភិក្ខុ ឡុង ចន្ថា មិនបានគង់ក្នុងវត្តភ្នំបូរី ដើម្បីលាចាកសិក្ខាបទ (សឹក) នោះទេ គិតត្រឹមម៉ោង១ និង១៥នាទីរសៀលថ្ងៃទី១៤ ខែឧសភា ហើយក៏មិនដឹងថា លោកកំពុងគង់នៅវត្តណាដែរ ។ តែតាមការសន្និដ្ឋាន ប្រហែលជាលោកទៅគង់នៅវត្តដែលលោកបានបួស កាលពីនៅតូច នៅក្នុងស្រុកបូរីជលសារ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment