នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៥៨ នាក់ថ្មី ដែលក្នុងនោះមានករណីឆ្លងក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៥៧ នាក់ និង ករណីអ្នកដំណើរចូលមកកម្ពុជា ចំនួន ០១ នាក់ ។
ក្នុងចំនួនអ្នកឆ្លងថ្មីនេះ ស្ថិតិបានបង្ហាញថា នៅទីក្រុងភ្នំពេញបន្តនាំមុខគេដោយរកឃើញ ៣៧ នាក់ ខណៈនៅកណ្ដាលរកឃើញ ១៧ នាក់ ព្រះសីហនុរកឃើញ ២ នាក់ និង សៀមរាប ១ នាក់ ។ប្រភពពីPopular Magazine
គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖
– អ្នកឆ្លងសរុប= ១៦៩០ នាក់
– អ្នកជាសះស្បើយ= ៩៥០ នាក់
– អ្នកកំពុងព្យាបាល= ៧៣៥ នាក់
– អ្នកស្លាប់= ០៣ នាក់
សូមអានសេចក្តីប្រកាសរបស់ក្រសួងនៅខាងក្រោម ៖