ជូនពរសុខភាពល្អ និងឆាប់ជាសះស្បើយ អូនតូច​ ល្បីពេញហ្វេសប៊ុកយប់ម៉ិញ បានជួបម្តាយគាត់ហើយ មើលទៅមុខគាត់ ស្រស់ស្រាយណាស់…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ មហាជនជាច្រើនបង្ហាញអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា មានកុមារា អាយុ ៦ ឆ្នាំ ម្នាក់ មានវិជ្ជមានកូវីដ-១៩។ ក្នុងនោះ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាល ខណ្ឌប្ញស្សីកែវ បានបញ្ជាក់បន្ថែមថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង២០ និង០០នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០២នាក់ រួមមាន ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១/ អ្នកជម្ងឺ កុមារា អាយុ ៦ ឆ្នាំ ដែលមានទីតាំងនៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឆ្លងពីម្ដាយ អាយុ ៣១ ឆ្នាំ) ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០៤ នាក់ (ស្រី០១នាក់) ត្រូវបានបន្តអោយធ្វើចត្តាឡីស័កក្នុងទីតាំងខាងលើដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២/ អ្នកជម្ងឺ ស្ត្រី អាយុ ៥៦ ឆ្នាំ (ធ្លាប់ទៅមន្ទីរពេទ្យនៅអ្នកលឿង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១) ដែលមានទីតាំងនៅ ផ្ទះជួល ផ្លូវ១០៣R ក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០២ នាក់ (ស្រី ០១ នាក់) ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាចុងក្រោយ អាជ្ញាធរ បាននិងកំពុងបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន។ បច្ចុប្បន្ននេះ អ្នកជម្ងឺ០២នាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៊ីនធើខនទីណង់តាល់ (The Great Duke)៕”។

លោកបានបន្ថែមទៀត ទំាងអារម្មណ៍ក្តុកក្តួលថា “គួរអោយស​ង្វេ​គណាស់ កុមារា អាយុ៦ឆ្នាំ កូនគេកូនយើង គ្នាមិនដឹងអ្វីសោះ បានឆ្លងមេរោគកូវីដ១៩ពីម្ដាយ នៅសង្កាត់ប្ញស្សីកែវ ហើយឡើងឡានពេទ្យតែម្នាក់ឯង ត្រូវបានពេទ្យយកទៅព្យាបាលនៅ The Great Duke សូមជូនពរអោយក្មួយប្រុសឆាប់ជាសះស្បើយ”។

ចំណែកនៅ ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ ម្តាយ អូនតូចរូបនេះ បានចេញមុខបញ្ជាក់ពីអាការរបស់កូនប្រុសខ្លួនហើយ ដោយប្រាប់ទៅកាន់អ្នកសារព័ត៌មាន តារាញូស៍ ថា នៅពេលនេះ កូនខ្លួន មានសុខភាពល្អ និងរត់លេងធម្មតានៅឡើយទេ។

ម្តាយរូបនេះ បន្ថែមថា “អាណិតកូន មនុស្សចាស់យើងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯង អាចគ្រប់គ្រងការឈឺចាប់ខ្លួនឯងបាន ចំពោះគាត់ ក្មេង អាណិតគាត់ ព្រោះខ្លាចជំងឺហ្នឹងវារើ តើគាត់ទ្រាំបានអត់”។

រីឯនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុកបងប្រុសម្នាក់ឈ្មោះ “Rattana Car Rental” បានប្រាប់ឲ្យដឹងថា “ក្មេងយប់ម៉ិញបានជួបនិង ម្ដាយហើយ នៅទល់មុខបន្ទប់ខ្ញុំតែម្ដង មានភាពស្រស់ស្រាយ ណាស់”។

ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment