ចង់ឃើញស្នាមញញឹមប្រជាជនសាជាថ្មី!! ទោះមានព្យុះភ្លៀងពីជំងឺកូវី ដ-១ ៩ ក៏នៅតែក្រុមគ្រូពេទ្យ

ចាប់តាំងពីជំងឺកូវីដ-១៩ មានវត្តមានមក ក្នុងនោះដែរគេកត់សម្គាល់ឃើញថា ក្រុមគ្រូពេទ្យចូលខ្លួនជាមួយនឹងការលះបង់ដ៏ធំធេងដើម្បីមនុស្សជាតិ ទោះបីជាពេលខ្លះ ពួកគាត់មិនត្រូវបានការលើកទឹកចិត្តអួតសរសើរក៏ដោយ ក៏ពួកគាត់នៅតែបន្តបេសកម្ម តួនាទី នូវពាក្យថាពេទ្យរបស់ខ្លួនបន្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើងាកមកបច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែស្ថិតក្នុងស្ថានភាពមួយកំពុងតែប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ កាន់តែខ្លាំង ដែលជាហានីភ័យមួយសម្រាប់ប្រជាជន ដូចនេះពលរដ្ឋទាំងអស់គួរតែបង្កាការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀសវាងការឆ្លងនូវជំងឺដ៏កាចសាហាវនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងបើនិយាយពីក្រុមគ្រូពេទ្យកម្ពុជាឯណេះវិញ ម្នាក់ៗហាក់បីដូចជាយកជីវិតរបស់ខ្លួនផ្ញើក្នុងច្រកមច្ចុរាជទៅហើយ ដោយហេតុថាពួកគាត់ត្រូវបំពេញបេសកម្មទាំងយប់ទាំងថ្ងៃ សឹងតែរកពេលហូបបាយ ងូតទឹកស្ទើរគ្មានផង តែនេះក៏ព្រោះតួនាទី និង ស្រឡាញ់ប្រជាជន មិនចង់ឃើញទុក្ខវេទនារបស់ពលរដ្ឋខ្មែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀតអ្នកមានដឹងទេថា តើគ្រូពេទ្យបានលះបង់អ្វីខ្លះចំពោះសង្គ្រាមកូវីដ-១៩ មួយនេះ ទាំងដែលគ្រប់គ្នាកំពុងតែខ្លាចមិនហ៊ានដើរចេញពីផ្ទះ ព្រោះតែខ្លាចឆ្លង រីឯគ្រូពេទ្យវិញនៅជាមួយជំងឺទាំងមិនរអាចិត្ត ទាំងអស់នេះគឺជាការលះបង់ដ៏ធំធេងមួយ សម្រាប់ក្រុមគ្រូពេទ្យដែលប្រឹងប្រែងព្យាបាលគ្មានហ៊ានសម្រាក ៕ប្រភពពីPopular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment