កាន់តែសង្វេគ! ស្ទើរទប់ទឹកភ្នែកមិនជាប់ ក្រោយឃើញទិដ្ឋភាព លោក ហួរ ឡាវី ទទួលធាតុ របស់ ភរិយា លាយឡំសម្លេង កូនស្រី ទ្រហោរយំ នៅមុខផ្ទះ ទៀត (មានវីដេអូ)

នាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ ប្រិយមិត្តជាច្រើន ពិតជាបានហើយថា ម្តាយតារាចម្រៀង វី ឌីណែត បានទទួលមរណភាពហើយ ដោយសារ ជំងឺ COVID-19។ ក្នុងនោះ វី ឌីណែត បានបង្ហោះសារមួយប្រាប់ថា “ខ្ញុំលែងមានម៉ាក់ហៅហេីយ សូមម៉ាក់ទៅអោយបានសុខ ម៉ាក់កុំបារម្ភណា កូននឹងនៅមេីលថែប៉ា និងអ្នកផ្ទះយេីង កូននឹងរឹងមាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម្បីតែមុខជាលេីកចុងក្រោយ ក៏មិនបានឃេីញ ម៉ាក់ឈឺក៏កូនៗ មិនអាចទៅមេីលថែបានម៉ាក់ខូចហេីយ ក៏មិនអាចឃេីញសូម្បីតែសព ខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វេីបុណ្យអោយម៉ាក់ក៏មិនបាន សូមអោយវិញ្ញាណក្ខន្ធម៉ាក់ ទៅកាន់សុខគតិភពផងចុះសូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្ន ជាមួយនឹងជំងឺដ៏សាហាវនេះ វាលឿនពេកហេីយ ម៉ាក់អេីយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឹតតែរំជួលចិត្ត និងក្តុកក្តួលបំផុតនោះ វី ឌីណែន បានបង្ហោះរូបភាពនៃពិធីបង្សុកូលឧទ្ទិសកុសល ជូនម្តាយរបស់ខ្លួន ដែល វី ឌីណែត មិនអាចទៅចូលរួមពិធិនេះបានទេ បានត្រឹមតែឃើញតាម online ដល់ថ្នាក់រំជួលចិត្តពេកក៏រៀបរាប់ទំាងទឹកភ្នែកថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“នាងខ្ញុំជំនួសមុខ អោយក្រុមគ្រួសារ សូមសំដែងការអរគុណដល់ព្រះសង្ឃ នៅវត្តនិគ្រោធវ័ន ហៅ គល់ទទឹង ដែលបានជួយរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ ម្ដាយរបស់ខ្ញុំ ងួនសុផាន់នី សូមអោយវិញ្ញាណក្ខន្ធម៉ាក់ ទៅកាន់សុខគតិភពផងចុះ ម៉ាក់ចោលកូនហើយទៅសែនឆ្ងាយ មុខចុងក្រោយក៏មិនបានឃើញ ទៅធ្វើបុណ្យអោយម៉ាក់ក៏មិនកើត មានតែតាមonline ម៉ាក់អើយម៉ាក់ ខ្ញុំនឹងរឹងមាំណាម៉ាក់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ លោក ហួរ ឡាវី បានទទួលធាតុរបស់ ភរិយា ហើយ រឹតតែសង្វេគថែមទៀតនោះ ក្រោយឮសម្លេងកូនស្រីរបស់ លោក ហួរ ឡាវី ទ្រហោរយំនៅមុខផ្ទះ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាការ Live វីដេអូ របស់ លោក អ៊ឹម ជីវ៉ា ខាងក្រោមនេះ ៖

Related posts

Leave a Comment