ច្បាស់ហើយ! ស្នងការខេត្ត កណ្តាល៖ ហាមដាច់ខាត ប៉ូលិសចរាចរណ៍ ហុចដៃយក​លុយ ពីតៃកុងឡានតាមផ្លូវ

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលដាក់គោលដៅត្រួតពិនិត្យរឹតបណ្តឹងច្បាប់ចរាចរណ៍នៅលើដងផ្លូវ ហាមដាច់ខាតធ្វើការផាកពិន័យតាមដងផ្លូវ​គឺត្រូវចេញតែបណ្ណបទល្មេីសនិងបណ្ណពិន័យឱ្យម្ចាស់យានយន្តទៅបង់ផាកពិន័យនៅតាមបណ្តាប៉ុស្តិ៍រដ្ឋបាល​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នគរបាលចរាចរណ៍មិនត្រូវហុចដៃយកលុយតៃកុងឡានតាមគោលដៅឡើយ។ ចំណុចដែលត្រូវបានផាកពិន័យចំពោះរថយន្តមានចំនួន៩ចំណុចសំខាន់ៗ រីឯម៉ូតូមានចំនួន៧ចំណុច ក្រៅពីនោះមិនត្រូវផាកពិន័យឡើយ ។ ចំពោះមន្ត្រីនគរបាលចរាចរណ៍ដែលចុះអនុវត្តច្បាប់នៅលើដងផ្លូវ មិនត្រូវឃាត់អ្នកបើកបរឱ្យឈប់ដើម្បីសួរនាំរកចំណុចល្មើសនោះទេ ពេលឃើញចំណុចល្មើសច្បាប់ណាមួយចាំឃាត់ត្រួតពិនិត្យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកគោលដៅត្រួតពិនិត្យមិនមានសិទ្ធិធ្វើការផាកពិន័យនៅគោលដៅទេ ត្រូវចេញក្រដាសផាកពិន័យឱ្យទៅអ្នកបើកបរល្មើសច្បាប់យកទៅបង់ប្រាក់ពិន័យនេះ នៅទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលស្រុក ឬការិយាល័យជំនាញដែលនៅជិតទីតាំងត្រួតពិនិត្យច្បាប់ចរាចរណ៍នោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដែលបានណែនាំទៅកាន់មន្ត្រីនគរបាលចរាចរណ៍ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោកស្នងការរង នាយ-នាយរងការិយាល័យចរាចរណ៍ផ្លូវគោក លោកអធិការ-អធិការរងនគរបាលក្រុងតាខ្មៅ និងមន្ត្រីនគរបាលចរាចរណ៍ខេត្ត-ក្រុងតាខ្មៅផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំឲ្យមន្ត្រីនគរបាលទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា មិនត្រូវបើកបរល្មើសច្បាប់នោះទេ។ចំពោះករណីមន្ត្រីនគរបាលណាម្នាក់បើកបរមិនគោរពច្បាប់នឹងត្រូវធ្វើការផាកពិន័យដូចបងប្អូនប្រជាពលរដ្ឋដែរ​ មួយផ្នែកទៀតត្រូវអនុវត្តវិន័យកងកម្លាំងទៀតផង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment