នៅយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ នេះ សម្តេចម៉ែ បានប្រោសព្រះរាជទាន ព្រះរាជសាររំលែកទុក្ខ ចំពោះមរណភាពនៃភរិយា លោក ហួរ ឡាវី ។
តាមរយៈ Royal du Cambodge បានឱ្យដឹងថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ និង ព្រះរាជទ្រព្យចំនួន ៣០០០ ដុល្លារ ជូនលោក ហួរ ឡាវី ស្វាមីសពអ្នកស្រី ងួន សុផាន្នី ដែលបានទទួលមរណភាពនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយជំងឺកូវីដ-១៩ ។
នៅក្នុងព្រះរាជសារលិខិត សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំអំពី អ្នកស្រី ងួន សុផាន្នី ព្រះអង្គសូមសម្តែងការសោកស្តាយ និង សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ។ មរណភាពរបស់ អ្នកស្រី ងួន សុផាន្នី គឺជាការបាត់បង់ភរិយា និង ម្តាយដ៏ល្អប្រពៃមួយរូប ដែលជាទីគោរពស្រឡាញ់នៃបុត្រ ព្រមទាំងបងប្អូន និង ញាតិមិត្តទាំងឡាយ ៕
ស្រី ងួន សុផាន្នី ព្រះអង្គសូមសម្តែងការសោកស្តាយ និង សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ។ មរណភាពរបស់ អ្នកស្រី ងួន សុផាន្នី គឺជាការបាត់បង់ភរិយា និង ម្តាយដ៏ល្អប្រពៃមួយរូប ដែលជាទីគោរពស្រឡាញ់នៃបុត្រ ព្រមទាំងបងប្អូន និង ញាតិមិត្តទាំងឡាយ ៕ប្រភពពីPopular Magazine
ប្រភព ៖ Royal du Cambodge