ក្តៅៗ! ក្រសួង បានដាក់សំណើរសុំផ្អាកបណ្ដោះអាសន្នចំពោះប្រាក់ខែគ្រូពីរវេន និងគួប ពីខែឧសភារហូតដល់….

កាលពីពេលថ្មីៗនេះ ដោយយោងតាមសារលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា៖ សំណើសុំគោលការណ៍អនុវត្តសម្រាប់ការផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រូបង្រៀនជាប់កិច្ចសន្យា និងគ្រូបង្រៀនដែលត្រូវចាត់តាំងឱ្យបំពេញភារកិច្ចបន្ថែម ក្នុងឆ្នាំ ២០២០។ យោង៖ សេចក្តីណែនាំលេខ ១៣ អយក.សណន ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្តីពីការចាប់ផ្តើមវិស្សមកាលតូច និងការឈប់សម្រាកមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន នៅទូទាំងប្រទេស

សេចក្តីណែនាំលេខ ២២ អយក.សណន ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ស្តីពី ការពន្យារពេលនៃការចូល រៀនឡើងវិញសម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្តុះ បណ្តាលគ្រូ នៅទូទាំងប្រទេស

សេចក្តីណែនាំលេខ ២៣ អយក.សណន ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ស្តីពី ការសិក្សាពីចម្ងាយ និងការ សិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់សិស្សានុសិស្សកម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំមានកិត្តិយសសូមគោរពជម្រាបជូន ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី មេត្តាជ្រាបថា៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចចាប់ផ្តើមវិស្សមកាលតូច

និងការឈប់សម្រាកមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ និងសម្រេចពន្យារពេល ចូលរៀនឡើងវិញរហូតដល់មានការជូនដំណឹងជាថ្មី៕ចង់ជ្រាបច្បាស់សូមអាននូវលិខិតខាងក្រោម៖

Related posts

Leave a Comment