បន្ទាប់ពីម្តាយរបស់ វី ឌីណែត មោណភាពទៅ! ធ្វើឱ្យតារាក្នុងសង្គមសិល្បៈរន្ធត់ចិត្តខ្លាំង សម្តែងក្តីអាណិតចូលរួមរំលែកទុក្ខយ៉ាង…

នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ នេះ តារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសកញ្ញា វី ឌីណែត និង ក្រុមគ្រួសារកំពុងតែជួបទុកដ៏សែនក្រៀមក្រំបន្ទាប់ពីម្តាយតារាស្រីរូបនេះបានមរណភាពកំលុងពេលព្យាបាលជំងឺកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការបាត់បង់អ្នកម្ដាយជាទីស្រឡាញ់ក្នុងកាលៈទេសៈជំងឺកូវីដ-១៩ នេះ សូម្បីតែមុខម្ដាយជាលើកចុងក្រោយក៏នាងមិនបានជួបដែរ ពិតជាកម្សត់ណាស់ ជាពិសេសសម្រាប់រូបនាង និង ក្រុមគ្រួសារក៏ពុំទាន់ជាសះសស្បើយពីជំងឺកូវីដ-១៩ នៅឡើយហើយបើងាកទៅមើលលោក ហួរ ឡាវី វិញកំពុងតែស្ថិតក្នុងការធ្វើចត្តាឡីស័កពុំទាន់ដឹងថាឆ្លងឬយ៉ាងណាកំពុងតែបារម្ភ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បន្ទាប់ពីឃើញដំណឹងដ៏ក្រៀមក្រំនេះដឹងពេញបណ្ដាញសង្គមមក ក្នុងនោះដែរ សម្រាប់បងប្អូនខ្មែតរយើងម្នាក់ៗបានផ្ញើសារខមមិនលើកកម្លាំងចិត្តដល់កញ្ញា វី ឌីណែត និង ចូលរួមរំលែកទុក្ខដែលបានបាត់បង់អ្នកម្ដាយដោយលាទៅគ្មានថ្ងៃនឹងវិលត្រឡប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចគ្នានេះ គេក៏ឃើញវត្តមានតារាចម្រៀងសម្ដែងល្បីៗជាច្រើនក៏បានចូលទៅខមមិនផ្តល់កម្លាំងចិត្តដល់កញ្ញា វី ឌីណែត ទាំងអារម្មណ៍អាណិតអាសូរដល់នាង ដែលសូម្បីតែដង្ហើមចុងក្រោយរបស់ម្ដាយក៏មិនបានឃើញ ដោយក្នុងនោះរួមមានតារាចម្រៀងជួរមុខអ្នកនាង ឱក សុគន្ធកញ្ញា តារាចម្រៀងប្រុសលោក ណុប បាយ៉ារិទ្ធ តារាសម្ដែង អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកនាង សុខ សីដាលីន កញ្ញា ផន ស្រីខួច រួមនឹងបងប្អូនមិត្តសិល្បៈករជាច្រើននាក់ទៀត ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment