លោកជំទាវ យក់ សម្បត្តិ បញ្ជាក់ច្បាស់ៗពីស្ថានភាពមុនពេលម្ដាយតារាចម្រៀង វី ឌីណែត បាត់បង់ជីវិត

នៅរសៀលថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ នេះ ភរិយាសំណព្វចិត្តតារាចម្រៀង ហួរ ឡាវី និង ត្រូវជាម្ដាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណភាពហើយ កំលុងពេលកំពុងសម្រាកព្យាបាល ជំងឺកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ បើតាមការបញ្ជាក់របស់ លោកជំទាវ យក់ សម្បត្តិ ទៅកាន់កម្ពុជាថ្មី បានឱ្យដឹងពីស្ថានភាពលម្អិតអំពីម្ដាយរបស់តារាចម្រៀង វី ឌីណែត ថាក្រោយតេស្តវិជ្ជមានកូវីដ-១៩ ហើយកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ ហើយនោះ អ្នកជំងឺត្រូវបញ្ជួនទៅមន្ទីរពេទ្យខ្មែរសូវៀតពាក់ព័ន្ធនឹងអាការហត់ខ្លាំង និង ខ្វះអ៊ុកស៊ីហ្សែន ក្នុងថ្ងៃ ១៧ ខែមីនា ឆ្នាំ ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ លោកជំទាវបានបញ្ជាក់ថា អ្នកជំងឺមានជំងឺប្រចាំកាយជាច្រើន ដូចជាជំងឺទឹកនោមផ្អែម លើសឈាម និង ជំងឺធាត់ខ្លាំង ថែមទាំងមានរលាកសួតទាំងសងខាងធ្ងន់ធ្ងរ និង ខ្វះអ៊ុកស៊ីហ្សែនខ្លាំង មានសញ្ញាស្លោកបេះដូង និង ខ្សោយបេះដូងស្រួចស្រាវធ្ងន់ធ្ងរ ទើបគ្រូពេទ្យបានប្រើម៉ាស៊ីនជំនួយដង្ហើម VNI មិនជោគជ័យ ក៏ត្រូវដាក់ Intubation នៅថ្ងៃ ១៧ ខែមីនា ឆ្នាំ ២០២១ នៅវេលាម៉ោង ៩ និង ៤០ នាទីយប់ ។ លុះក្រោយមកនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ នេះ នៅវេលាម៉ោង ១១ និង ៤៥ នាទីព្រឹក អ្នកជំងឺបានបាត់បង់ជីវិត នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតតែម្ដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាម៉ិញ ជុំវិញករណីនេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល មិនបានបញ្ជាក់ថា តើអ្នកជំងឺដែលស្លាប់នោះស្លាប់ដោយសារជំងឺកូវីដ-១៩ ឬយ៉ាងណានោះទេ ដោយរង់ចាំនូវសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលសិន ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment