យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ នេះស្ដីពីជំងឺកូវីដ-១៩ នៅកម្ពុជាបានឲ្យដឹងថា កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៧ នាក់ទៀតហើយ ដែលក្នុងនោះសុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
យ៉ាងណា ក្នុងនោះក៏មានអ្នកជំងឺជាសះស្បើយចំនួន ១៩ នាក់ទៀត ក៏បានភាគច្រើនជាអ្នកជំងឺនៅក្នុងទីក្រុងភ្នំពេញ និង ខេត្តព្រះសីហនុ ដែលសុទ្ធសឹងតែស្ថិតនៅក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈផងដែរ ។ ដោយឡែក បើសរុបចំនួនអ្នកជាសះស្បើយ ក្រោមការមើលថែទាំយ៉ាងដិតដល់ពីសំណាក់ក្រុមគ្រូពេទ្យជួរមុខ មានចំនួនសរុប ៩១៧ នាក់ទូទាំងប្រទេស គិតត្រឹមព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ នេះ ។
គួរបន្ថែមថា គិតត្រឹមព្រឹក ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖
– អ្នកឆ្លងសរុប ចំនួន ១៥៧៨ នាក់
– អ្នកជាសះស្បើយ ចំនួន ៩១៧ នាក់
– អ្នកកំពុងព្យាបាល ចំនួន ៦៥៨ នាក់
– អ្នកស្លាប់ចំនួន ០១ នាក់