លោក ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តខ្លាំង! បន្ទាបពីបានឃើញម្តាយ វី ឌីណែត ពេលនេះកំពុងមាន…

កាលពីពេលកន្លងទៅនេះបន្ទាប់ពីតារាចម្រៀង វី ឌីណែត បានរកឃើញវិជ្ជមានកូវីដ-១៩ ហើយនោះ គេក៏បានរកឃើញម្ដាយតារាសម្ដែងរូបនេះ ក៏មានការឆ្លងដូចគ្នាដែរហើយជុំវិញរឿងរ៉ាវនេះបានធ្វើឲ្យមហាជនអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរូបនាង និង ម្តាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង ក្រោយសម្រាកព្យាបាលមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែ វី ឌីណែត បានឱ្យដឹងថា ម្តាយរបស់នាងមានអាការធ្ង ន់ធ្ង រ ដោយគ្រូពេទ្យបានប្ដូរគាត់ទៅសង្រ្គោះបន្ទាន់។ ដំណឹងនេះបានធ្វើឱ្យ វី ឌីណែត រ ន្ធ ត់ចិត្ត និង ត ក់ស្លុតយ៉ាងខ្លាំង ក្នុងនោះនាងសូមទេវតា តាមថែរក្សាម្តាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនាព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ នេះដោយសារតែអាការម្ដាយរបស់តារាស្រី វី ឌីណែត កាន់តែធ្ង ន់ធ្ង រខ្លាំងពេក គេក៏ឃើញវត្តមានតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានចេញមកបង្ហោះសារបួងសួងដល់ទសបារមី ទេវតា ឱ្យជួយតាមថែរក្សាការពារម្ដាយរបស់តារាស្រី វី ឌីណែត ផង ដោយលោកបានសរសេរថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«សូមបារមីព្រះមាតាមហានគរ ឬ ព្រះម៉ែនាគ បិតានាគ ព្រមទាំងវត្ថុស័ក្តិសិទ្ធិដែលឃុំគ្រងរក្សាប្រទេសកម្ពុជាទាំងមូល កូនណាក៏ត្រូវការម្តាយដែរ ហេតុនេះសូមលោកជួយបីបាច់ និង ប្រទានជីវិតបន្តដល់អ្នកម្តាយរបស់ប្អូនស្រី Vy DyNeth HM ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ី ឱ្យគាត់មានកម្លាំងមាំមួនមកវិញ និង ឆាប់ជាសះស្បើយ ទាំងជំងឺប្រចាំកាយ និង ជំងឺកូវីដ-១៩ សូមបងប្អូនចូលរួមបួងសួងដល់គាត់ផង ខ្ញុំសូមបួងសួងដល់អ្នកម្តាយប្អូនស្រី វី ឌីណែត ឱ្យឆ្លងផុតទុក្ខលំបាក និង គ្រោះភ័ យទាំងពួង» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment