ដំណឹងបន្ទាន់! បុរសម្នាក់លួចរត់ចេញពីមណ្ឌលចត្តាឡីស័ក ខេត្តស្ទឹងត្រែង ពេលនេះរកមិនទាន់ឃើញ

នៅថ្ងៃទី ១៦ មីនា ២០២១ ក្រុមគ្រូពេទ្យ បានយកសំណាក និង នាំបុរសម្នាក់ ទៅធ្វើចត្តាឡីស័ក ដោយសាររូបគេ បានត្រលប់មកពីខេត្តតាកែវ ចំណុចតំបន់រងផលប៉ះពាល់ជំងឺកូវីដ-១៩ មកដល់ខេត្តស្ទឹងត្រែង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសធ្វើចត្តាឡីស័កខាងលើ មានឈ្មោះ លី តាក់ ភេទប្រុស សញ្ជាតិខ្មែរ អាយុ ២៧ ឆ្នាំ មានអាសយដ្ឋានរស់នៅបច្ចុប្បន្ន ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅថ្ងៃទី ១៧ ខែមីនា នៅមណ្ឌលចត្តាឡីស័ក គរុកោសល្យខេត្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការធ្វើចត្តាឡីស័កនេះ យោងតាមលោកវេជ្ជបណ្ឌិត ទន វុទ្ធី ជាអនុប្រធានមន្ទីរសុខាភិបាលខេត្ត និង ជាប្រធានអន្តរាគមន៍បង្កាជំងឺឆ្លង ប្រចាំខេត្តស្ទឹងត្រែង បានបញ្ជាក់ឱ្យដឹងថា លុះមកដល់យប់ថ្ងៃទី ១៧ នៅម៉ោងប្រមាណ ១១ យប់ បុគ្គលរូបនេះបានរត់ចេញពីមណ្ឌលចត្តាឡីស័ក គរុកោសល្យខេត្ត ហើយបច្ចុប្បន្ន សមត្ថកិច្ច និង ក្រុមគ្រូពេទ្យកំពុងតាមរកខ្វែងដៃខ្វែងជើងមិនទាន់ឃើញទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងនេះ លោកវេជ្ជបណ្ឌិត អំពាវនាវឱ្យឈ្មោះ លី តាក់ នេះមកទីតាំងដើមវិញ ដើម្បីចូលរួមបង្ការ និង ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា ចៀសវាងការផាកពិន័យ ទៅតាមច្បាប់ថ្មីស្តីពីជំងឺកូវីដ-១៩ ៕ប្រភពពីPopular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment