ចូលរួមគាំទ្រពេញទំ ហឹង! តារា​ជា​ច្រើន​ផុសផុល​​ស្នើ​សុំ​ប្រមុខ​ដឹកនាំ​៤​ចំណុច ជា​ដំណោះស្រាយ​ក្នុង​សម័យ ​កូ​ វី ​ដ ក្នុង​ត ម្លៃ​ សាំង ​ផង​ដែរ

រាជធានីភ្នំពេញ ៖ រហូតមកទល់ពេលនេះ មានតារាជាច្រើនរូបបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកដូចៗគ្នា ក្នុងគោលបំណងស្នើសុំទៅកាន់ប្រមុខដឹកនាំសម្តេចតេជោ ចំនួន៤ចំណុច ដើម្បីជាដំណោះក្នុងសម័យនៃការរីករាលដាលនៃ ជំ ងឺ កូវី ដ១៩ ក្នុងសហគមន៍ នៅប្រទេសកម្ពុជា។
សារដែលពួកគេបានបង្ហោះនោះ បានលើកឡើងថា ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រោមការដឹកនាំសម្តេចតេជោ សូមគោរព ឧត្តមភាពដ៏ថ្លៃថ្លារបស់សម្តេច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គោលនយោបាយឈ្នះៗ ដោយក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ សុំធ្វើការស្នើរសុំដល់សម្តេចពុក៤ចំណុច!។
កម្មវត្ថុសេចក្តីផ្តើម ៖ ដោយប្រជាពលរដ្ឋកំពុងតែប្រឈមមុខ កូ វី ដ ១៩ ដូចសម្តេចអ៊ុំបានជ្រាប និងសូមអនុញ្ញាតរៀបរាប់ជូនស្នើរសុំ៤ចំណុច ដោយអនុគ្រោះដល់ប្រជាពលរដ្ឋទូទាំងប្រទេសផងទាន!។ សុំសម្តេចពុក មេត្តាជួយដោះស្រាយ នឹងសម្រួលពីបញ្ហាទុ ក្ ខធុរៈ ទុក្ខសោករបស់ប្រជាពលរដ្ឋ ក្នុងស្ថានការនេះ។
ទី១ សូមមេត្តាជួយដោះស្រាយប ញ្ហាសាំងឡើងថ្លៃ សម្រួលអោយចុះថោក ធូរថ្លៃសមរម្យ ក្នុងស្ថានភាព សេ ដ្ឋ កិច្ច ជីវភាពប្រជាពលរដ្ឋសម័យកូ វី ដធ្លា ក់ចុះ!។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី២ សូមមេត្តាធ្វើសេចក្តីប្រកាស សម្រួលជាមួយម្ចាស់ផ្ទះជួល ម្ចាស់កន្លែងជួលបើករកស៊ី ចុះតម្លៃថ្លៃបន្ទប់ ឬផ្ទះល្វែង អោយសល់ត្រឹមតែពាក់កណ្តាល១រយៈពេល (ពេលស្ថានភាពប្រសើរវិញ និងគិតតម្លៃដើម)។
ទី៣ សូមសម្រួលជាមួយធនាគារហិរញ្ញវត្ថុគ្រប់ស្ថាប័នរដ្ឋ និងឯកជន ចំពោះប្រជាពលរដ្ឋនៃប្រាក់កម្ចី ធ្វើការផ្អាកបង់១រយៈពេល (ពេលស្ថានភាពល្អឡើងវិញ ពួកក្មួយៗនឹងបង់ជាធម្មតា)។
ទី៤ សូមជួយសម្រួលជាមួយនឹងវារីអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក សម្រួលអោយចុះថោកបន្តិច ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ ដោយអនុគ្រោះផងសម្តេចពុក ។
សូមគោរព ជូនពរដល់សម្តេចពុក មានសុខភាពល្អ កម្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាំមួនជាម្លប់ដល់កូនចៅ ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗគ្នា។
ជាការកត់សម្គាល់សារខាងលើនេះ ត្រូវបានអ្នកសិល្បៈជាច្រើនបានធ្វើការចែករំលែកពេញបណ្តាញសង្គម ហ្វេស ប៊ុក ដោយនៅក្នុងនោះក៏មានមហាជនជាច្រើនទៀត ក៏បានចែកចាយសារខាងលើនេះដូចគ្នា។ យ៉ាងណា រហូតមកទល់ពេលនេះគេនៅមិនទាន់ឃើញមានការឆ្លើយតបពីថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធណាមួយនៅឡើយទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment