នៅព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ នេះ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ស្ដីពីជំងឺកូវីដ-១៩ នៅកម្ពុជាបានឱ្យដឹងថា កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៦ នាក់ទៀតហើយ ដែលក្នុងនោះមាន ៣៥ នាក់ ជាករណីឆ្លងក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ និង ១ នាក់ទៀត ជាករណីធ្វើដំណើរចូលមកកម្ពុជា ។
នុងនោះផងដែរ តាមរយៈលិខិតរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ចំណោមអ្នកឆ្លងទាំង ៣៥ នាក់នៅក្នុងសហគមន៍ព្រឹកនេះ មានអ្នកឆ្លងកូវីដ-១៩ ចំនួន ១៤នាក់ មានអាសយដ្ឋាននៅរាជធានីភ្នំពេញ មានអត្តសញ្ញាណដូចខាងក្រោម ៖
១. ស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
២. បុរសជនជាតិខ្មែរ អាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
៣. បុរសជនជាតិខ្មែរ អាយុ ៥១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។
៤. បុរសជនជាតិចិន អាយុ ៤៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ ។
៥. បុរសជនជាតិចិន អាយុ ៤១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
៦. បុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
៧. ស្ត្រីជនជាតិខ្មែរ អាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
៨. បុរសជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
៩. បុរសជនជាតិអាមេរិក អាយុ ៧៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
១០. ស្រ្តីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
១១. ស្ត្រីជនជាតិវៀតណាម អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ។
១២. បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
១៣. បុរសជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
១៤. បុរសជនជាតិខ្មែរ អាយុ ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ប្រភពពីPopular Magazine
សូមអានលិខិតប្រកាសរបស់ក្រសួងនៅខាងក្រោម ៖