ទ្រាំមិនបានក្រោយមានអ្នកប្រមាថដល់អាយុជីវិតខ្លួន ពេលនេះលោក ណុប បាយ៉ារិទ្ធ តបទៅបុរសម្នាក់នោះវិញថា…

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាពេលនេះតារាចម្រៀងក្នុងផលិតកម្មជាច្រើនក្នុងផលិតកម្មហង្សមាសកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបន្ទាប់រកឃើញមានឆ្លងជំងឺកូវីដ-១៩ ។ ក្នុងនោះដែរ គេក៏ឃើញមានវត្តមានតារាចម្រៀងល្បីឈ្មោះលោក ណុប បាយ៉ារិទ្ធ ម្នាក់ដែរ ដែលរកឃើញថាមានឆ្លងជំងឺកូវដ-១៩ ដោយខណៈនេះលោកក៏កំពុងទទួលបានការព្យាបាលថែទាំនៅមន្ទីរពេទ្យនៅដូចគ្នា ។ដោយឡែក បន្ទាប់ពីតារាប្រុសរូបនេះមានឆ្លងជំងឺកូវ ដ-១ ៩ មក មហាជនម្នាក់ៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសអ្នកគាំទ្ររបស់លោកមានការបារម្ភយ៉ាងខ្លាំង ហើយទន្ទឹមនឹងនោះដែរ គេក៏ឃើញមានសារជូនពរលោកព្រោងព្រាតនៅលើបណ្ដាញសង្គម ។ដូចគ្នានេះ កាលពីពេលថ្មីៗ កន្លងទៅ ក្រោយពីមានការបង្ហោះសារលើទឹកចិត្តពីមហាជន និង អ្នកគាំទ្ររបស់លោកហើយ ក្នុងនោះលោក ណុប បាយ៉ារិទ្ធ ក៏ត្រូវបានបុរសចំណាស់ម្នាក់ខមមិមប្រមាថដល់រូបលោកថា «អត់ព្រមងាប់» ដែលការខមមិនបែបនេះ ពិតណាស់ធ្វើឱ្យលោកមិនអាចទទួលយកបានឡើយខណៈដែលលោកកំពុងតែឈឺសម្រាកព្យាបាល ។ដោយសារតែអត់ទ្រាំនឹងពាក្យសម្តីប្រមាថនេះមិនបាន នៅរសៀលថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងរូបនេះក៏បានចេញមកតតបទាំងកំហឹង ដោយសរសេរសារបង្ហោះក្នុងគណនីរបស់ខ្លួនថា « សូមបងប្អូនពិចារណាតាមការគួរ មនុស្សអាយុធ្វើឪពុកគេបាន តែមើលការនិយាយដែលគាត់ប្រមាថមកលើខ្ញុំ ដាច់ខាតកុំនិយាយរឿងគិតមិនបានវែងមកដាក់ពីមុខឱ្យសោះ» ។រីឯមហាជន បន្ទាប់ពី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីឃើញដូចនោះក៏ចូលទៅខមមិនលើកទឹកចិត្តដល់លោក ណុប បាយ៉ារិទ្ធ គ្រប់គ្នាកុំឱ្យលោកខឹង ព្រោះលោកកំពុងតែសម្រាកព្យាបាល ឱ្យផ្ដោតលើការថែទាំសុខភាព មិនត្រូវខ្វល់ច្រើនពីបុគ្គលបែបនោះ ។ ក្នុងនោះដែរសម្រាប់អ្នកគាំទ្រមួយចំនួនក៏មានការខឹងសម្បាជំនួសលោកដែរ ខណៈដែរបុរសខាងលើសរសេរឡើងហាក់បីដូចជាជ្រុលពេក ៕ ប្រភព៖popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment