សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី យប់ម៉ោង ៨ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ មហានមានការភ្ញាក់ផ្អើល ស្ទើរមិនគួរឲ្យជឿមួយ ក្រោយឃើញ លោកជំទាវ ដេត ម៉ាលីណា ដាច់ចិត្តទំលាយ វីដេអូមួយ ពីសកម្មភាព ឧកញ៉ា ឌួង ឆាយ បានប្រើអំពើហិង្សា មកលើខ្លួន និងរៀបរាប់រឿងរ៉ាវ យ៉ាងវែងអន្លាយ មិននឹកស្មានដល់ជាច្រើនទៀត នាពេលកន្លងទៅ ។
មិនចាំយូទេ លុះមកដល់ ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ ឧកញ៉ា ឌួង ឆាយ បានចេញមុខបកស្រាយហើយ ជុំវិញរឿងនេះ ហើយក៏បានទទួលស្គាល់កំហុសផងដែរ រាល់ទង្វើររបស់ខ្លួន ដែលប្រើអំពើហិង្សា ដាក់អតីតភរិយា បែបនេះ។
ទោះជាមានការបកស្រាយយ៉ាងណាក៏ដោយ នាថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ នេះ បើយោងតាមរយៈហ្វេសប៊ុកផ្លូវការមួយ ឈ្មោះ “ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK ” បានប្រាប់ឲ្យដឹងថា “សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ទូលថ្វាយក្រាបបង្គំស្នើសុំ ព្រះករុណាព្រះមហាក្សត្រ បញ្ចប់គោរមងារ «ឧកញ៉ា» ពី ឧកញ៉ា ឌួង ឆាយ”។
មួយវិញទៀត កាលពីពេលកន្លងទៅ គេប្រទះឃើញ គ្រូទាយម្នាក់ ធ្លាប់ទាយ ឧកញ៉ា ឌួង ឆាយ និង លោកជំទាវ ដេត ម៉ាលីណា ថា ដាច់ខាត គឺមិនបែកគ្នាឡើយ។
លុះមកដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះទៀត គ្រូទាយដដែល នេះ ក៏បានបង្ហាញមុខទាយម្តងទៀត ដោយប្រាប់ច្បាស់ៗថា “មិនមែនចង់ចេះដឹងរឿងអ្នកណាឡើយក្នុងនាមជាមិត្តម្នាក់ ដែលស្រលាញ់អ្នកទាំងពីរ ចេញពីបេះដូងរបស់ចៅម៉ែ។
សំរាប់ ចៅម៉ែ ទាយអោយអ្នកទាំងពីរ នឹងបានជួបជុំគ្នាវិញ បើមិនជឿ ក៏ចាំមើលទៅ កុំប្រញាប់កាត់ក្តីថា គាត់មិនអាចជួបគ្នាវិញ មានមិត្តយើងមួយចំនួនចូលចិត្តសាងបាប ម្តងហើយ ម្តងទៀត ចង់ឃើញតែអ្នកដទៃវិនាស តែសំរាប់ វិមានរចនា ជាមិត្តម្នាក់ ចង់ឃើញអ្នកទាំងពីរជួបជុំគ្នាវិញ ក្រោយភ្លៀងមេឃស្រលះ គ្រប់យ៉ាងវាមានពេលរបស់វា។
ចៅម៉ែជូនពរអោយអ្នកទាំងពីរបានជួបគ្នាវិញហើយសាងគ្រួសារដោយភាពសុខសាន្តបំផុត គ្រប់យ៉ាងបណ្តោយទៅតាមពេលវេលាមានតែពេលវេលាទេដែលអាចបញ្ជក់គ្រប់យ៉ាង ចៅម៉ែនៅតែជឿថាអ្នកទាំងពីរនឹងជួបគ្នាវិញ (អ្នកទាំងពីរមិនអាចបែកគ្នាទេ អ្នកទាំងពីរជាគូរនឹងគ្នាគឺជាគូរបុណ្យនឹងគ្នា)នេះជាព្រហ្មលិខិតដែលមិនអាចកែប្រែបាន ចៅម៉ែមិនដែលបង្ខំអោយអ្នកណាបងជឿទេ ជឿឬជឿសំរេចដោយខ្លួនឯង