ប្រសើរខ្លាំងណាស់! ទីបំផុត លទ្ធផលតេស្តនាងតូចចេញហើយ ក្រោយធ្វើចត្តាឡីស័ក ១៩ ថ្ងៃ

ថ្មីៗនេះនៅលើបណ្ដាញសង្គមកំពុងតែចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីឃើញរូបភាពមួយសន្លឹងឆ្លុះបញ្ចាំងពីអត្ថន័យក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ឪពុកចំពោះកូនស្រីតូច ខណៈដែលនាងតូចកំពុងដាក់ខ្លួនធ្វើចត្តាឡីស័ក ជាមួយម្តាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈទស្សនារូបភាពទាំងនោះធ្វើឱ្យមហាជន មានក្ដីអាណិតអាសូរក្មេងស្រីតូចដ៏គួរឱ្យស្រឡាញ់នោះណាស់ ដែលមកត្រូវធ្វើចត្តាឡីស័កបែបនេះ ទើបមហាជននាំគ្នាជូនពរ សូមឱ្យកុមារីរូបនេះ និងក្រុមគ្រួសារឆ្លងផុតពី មេរោគរាតត្បាតកូវីដ-១៩នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅល្ងាចថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២១នេះ យោងតាមការបង្ហោះសារ របស់ម្ដាយមីងក្មេងតូចខាងលើ ដែលមានឈ្មោះ Seng Gechly- សេង ហ្គេចលី បានឱ្យដឹងថា លទ្ធផលនៃការតេស្តសំណាកលើកទី ២ របស់ពួកគេ គឺអវិជ្ជមានទាំងអស់គ្នា ។ ក្នុងនោះម្ចាស់គណនី ក៏បានបញ្ជាក់ផងដែរថា ដោយសារតែមានសំណាកច្រើន ពីគ្រប់ទីកន្លែង ដូច្នេះទម្រាំតែដឹងលទ្ធផលនៃការតេស្តសំណាក គឺរាងយូរបន្តិច ហើយតម្រូវឲ្យពួកគាត់ ត្រូវធ្វើចត្តាឡីស័ករហូតដល់ ១៩ ថ្ងៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ម្ចាស់គណនីខាងលើ បានសូមអរគុណដល់ពុកម៉ែ ពូមីង បងប្អូនទាំងអស់គ្នា ដែលតែងតែអាណិតស្រឡាញ់ សួរនាំ បារម្ភ និងជូនពរក្មេងតូច ព្រមទាំងគ្រួសាររបស់នាងរហូតមក ។ បន្ថែមលើសពីនេះ រូបគេបានបញ្ជាក់ផងដែរថា បើទោះបីជាពេលនេះពួកគាត់លែងធ្វើចត្តាឡីស័ក ប៉ុន្តែគឺនៅតែបន្ត ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយប្រកាន់ភ្ជាប់វិធានការ ៣កុំ និង ៣ការពារ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment