បន្ទាប់ពីបានឃើញ ឧកញ៉ា ឌួង ឆាយ ជួបរឿងបែបនេះ នាយ ពាក់ មី បានត្រឹមទំលាយអារម្មណ៍ បែបនេះថា…

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី យប់ម៉ោង ៨ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ មហានមានការភ្ញាក់ផ្អើល ស្ទើរមិនគួរឲ្យជឿមួយ បន្ទាប់ពីបានឃើញ លោកជំទាវ ដេត ម៉ាលីណា ដាច់ចិត្តទំលាយ វីដេអូមួយ ពីសកម្មភាព ឧកញ៉ា ឌួង ឆាយ បានប្រើអំពើហិ​ង្សា មកលើខ្លួន និងរៀបរាប់រឿងរ៉ាវ យ៉ាងវែងអន្លាយ មិននឹកស្មានដល់ជាច្រើនទៀត នាពេលកន្លងទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនចាំយូរឡើយ លុះមកដល់ ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ ឧកញ៉ា ឌួង ឆាយ បានចេញមុខបកស្រាយហើយ ជុំវិញរឿងនេះ ហើយក៏បានទទួលស្គាល់កំហុសផងដែរ រាល់ទង្វើររបស់ខ្លួន ដែលប្រើអំ​ពើហិ​ង្សា ដាក់អតីតភរិយា បែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឹតតែភ្ញាក់ផ្អើលថែមទៀតនោះ នាថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ នេះ បើយោងតាមរយៈហ្វេសប៊ុកផ្លូវការមួយ ឈ្មោះ “ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK ” បានប្រាប់ឲ្យដឹងថា “សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ទូលថ្វាយក្រាបបង្គំស្នើសុំ ព្រះករុណាព្រះមហាក្សត្រ បញ្ចប់គោរមងារ «ឧកញ៉ា» ពី ឧកញ៉ា ឌួង ឆាយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែដឹងថា ឧកញ៉ា ឌួង ឆាយ ជួបរឿងបែបនេះ តារាកំប្លែងដ៏ល្បី គឺ នាយ ពាក់ មី ក៏បានសម្តែងអារម្មណ៍ បែបនេះថា “ក្នុងនាមខ្ញុំ​ ជាអ្នកធ្លាប់ស្គាល់​ ធ្លាប់រាប់អានគ្នា​ ទោះក្នុងកាល:ទេស: បែបណា​ ក៏នៅតែស្គាល់ និងរាប់អានដែរ​ ខ្ញុំសូមចូលរួមសោកស្តាយ​ នៅអ្វីគ្រប់យ៉ាងដែលបានបាត់បង់​ ចំពោះប្អូន​ ឌួង ឆាយ ផង​ នេះជាបទពិសោធន៍ ជីវិតគ្រួសារ​ សម្រាប់យើងទាំងអស់គ្នា​ សូមជូនពរអោយប្អូនបានជួបនឹងរឿងល្អៗ​ នៅថ្ងៃខាងមុខ​ នឹងមានសុខភាពល្អ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment