បន្ទាប់ពីបានដឹង ឧកញ៉ា ឌួង ឆាយ ជួបរឿងបែបនេះ ស្រាប់តែឧកញ៉ា ហ៊ួត ជា នៅមិនសុខឡើយ បានត្រឹមពោលពាក្យ ថា “ពេលយើងមានបញ្ហា មានមិត្តប្រឹក្សា យោបល់ គឺជាមិត្តពិត សូមចូលរួមសោកស្តាយ នូវកំហុស 1 ប៉ព្រិចភ្នែក បាត់បង់យ៉ាងធំ នេះជា…”

កាលពី យប់ម៉ោង ៨ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ មហានមានការភ្ញាក់ផ្អើល ស្ទើរមិនគួរឲ្យជឿមួយ ក្រោយឃើញ លោកជំទាវ ដេត ម៉ាលីណា ដាច់ចិត្តទំលាយ វីដេអូមួយ ពីសកម្មភាព ឧកញ៉ា ឌួង ឆាយ បានប្រើអំពើហិ​ង្សា មកលើខ្លួន និងរៀបរាប់រឿងរ៉ាវ យ៉ាងវែងអន្លាយ មិននឹកស្មានដល់ជាច្រើនទៀត នាពេលកន្លងទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមិនចាំយូរឡើយ លុះមកដល់ ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ ឧកញ៉ា ឌួង ឆាយ បានចេញមុខបកស្រាយហើយ ជុំវិញរឿងនេះ ហើយក៏បានទទួលស្គាល់កំហុសផងដែរ រាល់ទង្វើររបស់ខ្លួន ដែលប្រើអំ​ពើហិ​ង្សា ដាក់អតីតភរិយា បែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែមកដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ នេះ បើយោងតាមរយៈហ្វេសប៊ុកផ្លូវការមួយ ឈ្មោះ “ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK ” បានប្រាប់ឲ្យដឹងថា “សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ទូលថ្វាយក្រាបបង្គំស្នើសុំ ព្រះករុណាព្រះមហាក្សត្រ បញ្ចប់គោរមងារ «ឧកញ៉ា» ពី ឧកញ៉ា ឌួង ឆាយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ នេះដែរ ឧកញ៉ា ឌួង ឆាយ បានចេញមុខបញ្ជាក់រឿងមួយទៀតថា “ដោយមានការឆ្ងល់ពីពូមីង បងប្អូន ទាំងអស់គ្នា កូនប្រុសស្រី របស់ខ្ញុំ បានទៅដល់ផ្ទះ ជាមួយម្តាយគេវិញ តាំងពិម្សិលមិញរួចហើយ។ ខ្ញុំបាទសូមទោស និងទទួលស្គាល់កំហុសគ្រប់យ៉ាង ជារបស់ខ្ញុំ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត នាថ្ងៃដដែលនេះ ក្រោយឃើញ ឧកញ៉ា ឌួង ឆាយ ជួបរឿងបែបនេះ ឧកញ៉ា ហ៊ួត ជា នៅមិនសុខឡើយ បានត្រឹមពោលពាក្យ ប៉ុន្មានម៉ាត់ យ៉ាងខ្លីថា ៖

“ពេលយើងមានបញ្ហា មានមិត្តប្រឹក្សា យោបល់ គឺជាមិត្តពិត សូមចូលរួមសោកស្តាយ នូវកំហុស 1 ប៉ព្រិចភ្នែក បាត់បង់យ៉ាងធំ នេះជាបទពិសោធន៍ ជីវិតគ្រួសារ​ សម្រាប់យេីងទាំងអស់គ្នា ​សូមជូនពរអោយប្អូន បានជួបនឹងរឿងល្អៗ​ នៅថ្ងៃខាងមុខ​ នឹងមានសុខភាពល្អ បទពិសោធន៌ជីវិត”៕

Related posts

Leave a Comment