ប្រហែសមួយពេល លោន សាន ផានិត ធ្វើឱ្យកូនតូចត្រូវចូលពេទ្យសង្គ្រោះបន្ទាន់

កាលពីថ្ងៃទ ១៦ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជនអ្នកគាំទ្រកំពុងតែមានការចាប់អារម្មណ៍ និង ព្រួយបារម្ភយ៉ាងខ្លាំង ដល់ក្រុមគ្រួសាររបស់តារាចម្រៀង សាន ផានិត ដោយកូនតូចរបស់លោកត្រូវបានចូលមន្ទីរពេទ្យទាំងយប់ក៏ព្រោះតែជំងឺរលាកទងសួត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ បើតាមការបង្ហោះសារលើគណនីហ្វេសប៊ុក លោក សាន ផានិត បានឲ្យដឹងថា មូលហេតុ ដែលកូនតូចត្រូវជួបជំងឺនេះ ក៏ព្រោះតែលោកបាននឹងកំពុងបង្ការ និង ការពារជំងឺកូវីដ-១៩ ហើយឲ្យគ្រួសារនៅតែក្នុងបន្ទប់ដោយភ្លេចនូវរឿងម្យ៉ាង គឺបើកម៉ាស៊ីនត្រជាក់ ២៤ ម៉ោង ព្រមទាំងបាញ់ថ្នាំមូស និង ដុតធូបមូស ទើបធ្វើឲ្យប៉ះពាល់ដល់កូនតូច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសារនោះ លោក សាន ផានិត បានឲ្យដឹងថា «អាសូរកូនខ្លោចចិត្ត អាយុមួយខួបកន្លះត្រូវដាក់សេរ៉ូម ២៥ ម៉ោង និង អ៊ុកស៊ីសែនជំនួយដង្ហើម ដោយសារតែជារៀងរាល់ថ្ងៃ ខ្ញុំត្រូវឃុំគ្រួសារពីកូវីដក្នុងផ្ទះ ។ កំហុសយើងខ្ញុំឪពុកម្តាយបើកម៉ាស៊ីនត្រជាក់ខ្លាំង 24|7 ខ្លាចកូនក្តៅ តែខ្យល់វាលើសសម្ពាធដង្ហើមកូនពេលគេងលក់ និង ពេលបាញ់ថ្នាំមូស និង ដុតជាប្រចាំ ខ្ញុំអត់ប្រយ័ត្នក៏ត្រូវកូនរត់មកក្បែរស្ទើររាល់ថ្ងៃ ទើបធ្វើឲ្យកូនរលាកទងសួតជាទម្ងន់ រហូតត្រូវសង្រ្គោះបន្ទាន់ ណាមួយពេទ្យទើបប្រាប់ថាកំណើតកូនខ្ញុំវះ ចឹងសួតខ្សោយជាស្វ័យប្រវត្តិពីកំណើតទូទៅផងដែរនោះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងថា ក្រោយតារាចម្រៀងខាងលើបានបង្ហោះសាររៀបរាប់ពីសុខភាពរបស់កូនតូចហើយ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចូលរួមជូនពរកូនតូចរបស់លោកឲ្យជាសះស្បើយឆាប់ៗ ។ លើសពីនោះ សារនោះក៏ជាសារដាស់តឿនដល់អាណាព្យាបាលគ្រប់រូបផងដែរ ៕ប្រភពពីPopular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment