ក្តៅៗនៅព្រឹកថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២១នេះ! រកឃើញបុគ្គលិកស៊ីនទ្រីម្នាក់កើតកូវីដ-១៩ លើកដំបូងនៅខេត្តតាកែវ (វីដេអូ)

នៅព្រឹកថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២១នេះ យោងតាមការផ្ដល់ព័ត៌មានពីលោក កេត​ ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ សន អ៊ុយ អាយុ ៣២ ឆ្នាំ ជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនស៊ីនទ្រី បានមកស្នាក់នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ត្រូវបានរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី ១៦ ខែមីនានេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការបង្ហោះនៅលើគណនីផ្ទាល់របស់អភិបាលខេត្ត បានឱ្យដឹងទៀតថា កាលពីយប់ថ្ងៃទី ១៣ ខែមីនា សមត្ថកិច្ច និង មន្ត្រីពេទ្យចុះពិនិត្យសុខភាពបុរសខាងលើ ឃើញមានកំដៅឡើងខ្ពស់ លុះព្រឹកឡេីងថ្ងៃ ១៤ ខែមីនា បុរសរូបនេះ និង គ្រួសារ (ប្រពន្ធ និង កូន ចំនួន ២ នាក់) ត្រូវបានរដ្ឋបាលស្រុក និង មន្ទីពេទ្យបង្អែកបាទី បានដឹកយកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កខេត្តតាកែវ រហូតដល់យប់ថ្ងៃទី ១៦ ខែមីនានេះ ទើបលទ្ធផលសំណាកបានបញ្ជាក់ថា បុរសនេះមានរោគសញ្ញាវិជ្ជមានកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នបុរសខាងលើនេះ កំពុងដាក់សម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ រីឯភរិយានិងកូនរបស់ខ្លួនកំពុងដាក់បន្តធ្វើចត្តាឡីស័កនៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សណ្ឋាគាសេវេនដេ ក្នុងខេត្តតាកែវដដែល ៕ប្រភពពីPopular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment