សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ចំនួន ១ លាន ៥ សែនដូសទៀត នឹងមកដល់កម្ពុជា នាពេលឆាប់ៗខាងមុខនេះ ។
ក្នុងនោះផងដែរ ជាបន្តបន្ទាប់ទៀតក៏នឹងមានវ៉ាក់សាំង Sinovac ១ លាន ៥ សែនដូសមកដល់ ខណៈវ៉ាក់សាំង Sinopharm និង AstraZeneca
ក៏មកជាបន្តបន្ទាប់ទៀតដែរ ហើយកម្ពុជាក៏កំពុងស្វះស្វែងរកទិញវ៉ាក់សាំង Johnson and Johnson របស់អាមេរិកផងដែរ ដែលកិច្ចការងារនេះ គឺ
ផ្តល់ជូនលោកជំទាវ ឱ វណ្ណឌីន ជាអ្នកចាត់ចែងដាច់តែម្តង ៕ប្រភពពីPopular Magazine