កុំមើលស្រាលឱ្យសោះ! គិតត្រឹមម៉ោងនេះ ខេត្តកណ្ដាលមានអ្នកឆ្លងកូវ ដ សរុប ១៧៤ នាក់ អ្នកពាក់ព័ន្ធជាង ១ ម៉ឺននាក់

យោងតាមឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ នេះ ជុំវិញព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ១៦ នេះ ទូទាំងស្រុកកោះធំ មានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន ១៣៦ នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងនោះមានកាស៊ីណូរបស់ក្រុមហ៊ុនព្រីនចំនួន ១០២ នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាសុីណូយ៉ុងយ័ន ៣២ នាក់ និង កាស៊ីណូឃីងហ្វា ចំនួន ០២ នាក់ ។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា បើទោះបីជាមានការកើនឡើងនៃអ្នកផ្ទុកមេរោគកូវ ដ-១ ៩ នៅស្រុកកោះធំ តែអាជ្ញាធរខេត្ត និង ស្រុក បានធ្វើការគ្រប់គ្រងសភាពការណ៍បានយ៉ាងល្អប្រសើរ ព្រោះថាអ្នកដែលរកឃើញវិជ្ជមានមេរោគកូវ ដ-១ ៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺជាអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងកាស៊ីណូ និង មិនបានមានប្រាស្រ័យទាក់ទងជាមួយអ្នកខាងក្រៅឡើយ ។
ទន្ទឹមនឹងនោះផងដែរ រដ្ឋបាលខេត្តកណ្ដាល បានបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្ដាលបានស្រាវជ្រាវ រកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈសរុបចំនួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១៤៣១៩ នាក់ យកសំណាកបាន ១៣៧៤៩ នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១៧១៧ នាក់ នៅផ្ទះចំនួន ១២១១៩ នាក់ មានករណីវិជ្ជមានចំនួន ១៧៤ នាក់ និង ករណីជាសះស្បើយចំនួន ៣ នាក់ ៕ប្រភពពី Popular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment