អាចាស់មិនទៅណាផង អាថ្មីមកមួយទៀតហើយ! ចិនរកឃើញវីរុសកូវីដបំប្លែងខ្លួនថ្មីមួយប្រភេទទៀតនៅនីហ្សេរីយ៉ា ក្នុងខេត្ត Guangdong

នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងប្រចាំខេត្ត Guangdong ប្រទេសចិន បានរកឃើញវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ B.1.525 ដែលមានប្រភពចេញពីប្រទេសនីហ្សេរីយ៉ាជាលើកដំបូង ដែលយកចេញពីសំណាកតេស្តតាមរន្ធច្រមុះនៃអ្នកជំងឺនាំចូលចំនួន ២ រូប កាលពីថ្ងៃសុក្រ ទី ១២ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកជំងឺទាំង ២ រូបនេះ រកឃើញឆ្លងនៅថ្ងៃទី ២១ និង ២២ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ ដោយមិនមានចេញរោគសញ្ញាអ្វីឡើយ ដោយរហូតមកទល់បច្ចុប្បន្នកំពុងស្ថិតក្រោមការព្យាបាលនៅឯមន្ទីរពេទ្យ ។ មកដល់ថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ ខាងនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងខេត្ត Guangdong បានទទួលសំណាកតាមរន្ធច្រមុះពីក្រុង Guangzhou ហើយភ្លាមៗពួកគេក៏បានចាប់ធ្វើការវិភាគលើវីរុស និង ហ្សែននៃអ្នកជំងឺ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកទល់ព្រឹកថ្ងៃសុក្រ ទី ១២ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ ការវិភាគវិនិច្ឆ័យបានរកឃើញថាសំណាកនៃអ្នកជំងឺទាំង ២ រូបនោះ គឺជាវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលមានប្រភពពីប្រទេសនីហ្សេរីយ៉ា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសេចក្ដីប្រកាសបានឲ្យដឹងថា វីរុសបំប្លែងខ្លួនថ្មីប្រភេទនេះ បច្ចុប្បន្នកំពុងតែមានការចរាចរនៅក្នុងប្រទេសចំនួន ២៦ ។ វីរុសប្រភេទថ្មីនេះដែរ ត្រូវបានឲ្យដឹងទៀតថា មានលទ្ធភាពចម្លងខ្លាំង ហើយថែមទាំងអាចគេចពីប្រព័ន្ធការពារបានទៀតផង មានន័យថាអ្នកដែលផ្ទុកវីរុសប្រភេទថ្មីនេះ អាចនឹងងាយឆ្លងវីរុសឡើងវិញ បើទោះបីជាព្យាបាលជាសះស្បើយក៏ដោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា នេះជាការរកឃើញវីរុសបំប្លែងខ្លួនថ្មីទី ៣ ហើយក្នុងប្រទេសចិន បន្ទាប់ពីវីរុសបំប្លែងថ្មីពីប្រទេសអង់គ្លេស និង វីរុសពីអាហ្វ្រិកខាងត្បូងនោះ ៕ប្រភពពី Popular Magazine

ប្រភព៖ globaltimes

Related posts

Leave a Comment