ជូនពរអោយជួបសមណាងល្អទាំង កូន ទាំង ម្តាយ! ស្ត្រីម្នាក់ឈឺពោះឆ្លងទន្លេក្នុងមណ្ឌលចត្តាឡីស័ក មុនសម្រាលម្ដាយនាងពោលទាំងទឹកភ្នែកបែបនេះ ទៅកាន់…

ឆាកជីវិតមនុស្សយើងម្នាក់ៗមានសុខ មានទុក្ខគឺជារឿងធម្មតា ប៉ុន្តែអ្វីដែលគួរឱ្យខ្លោចចិត្តនោះ គឺមនុស្សយើងកំពុងតែជួបទុក្ខមួយហើយនោះ ស្រាប់តែបន្ថែមនូវបន្ទុកផ្ទួនៗគ្នាស្ទើរតែទប់ទល់មិនបាន ។ នេះដូចទៅនឹងករណីស្រ្តីម្នាក់អ៊ីចឹង កំពុងតែពពោះជិតសម្រាលទៅហើយ បែជាត្រូវធ្វើចត្តាឡីស័ក រហូតឈានដល់ការសម្រាលនៅក្នុងមណ្ឌលចត្តាឡីស័កតែម្ដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីដែលមានផ្ទៃពោះគ្រប់ខែស្ថិតក្នុងចត្តាឡីស័ក បានឈឺពោះសម្រាលកូនទី ២ នៅម៉ោង ៩:០០ កូនប្រុស ២.៨ គ.ក ដែលត្រូវបានសម្រាលដោយសុវត្តិភាពនៅក្នុងទីតាំងមណ្ឌលចត្តាឡីស័ក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពព័ត៌មាន បានបន្តឱ្យដឹងទៀតថា មុនសម្រាល ម្តាយរបស់ស្រ្តីឆ្លងទន្លេបានពោលពាក្យទាំងទឹកភ្នែកថា «អ្នកគ្រូជួយកូនខ្ញុំផង ខ្ញុំទៅជិតកូនមិនបានទេ ឃើញកូនឈឺពោះអាណិតកូនណាស់ តែមិនដឹងត្រូវធ្វើមិចជួយកូនបាន» ។ នេះគឺជារឿងដ៏គួរឱ្យខ្លោចចិត្ត ដែលកូនកំពុងសម្រាល ម្ដាយមិន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចនៅជិតជួយផ្ដល់កម្លាំងចិត្ត និង ភាពកក់ក្ដៅបាន តែយ៉ាងណាក៏ចូលរួមត្រេកអរដែលស្ត្រីសម្រាលខាងលើ សម្រាលបានកូនប្រុសដោយជោគជ័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានរាងកាយទ្រលុកទ្រលន់ ទម្ងន់ ២.៨.គីឡូក្រាម ៕ប្រភពពីPopular Magazine

Related posts

Leave a Comment