នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១!នៅទួលសង្កែទី១ មាន ៣ នាក់ទៀតបានឆ្លង ឡានពេទ្យចុះយកទាំងកណ្តាលអាធ្រាត្រ មានក្មេងស្រី ១២ ឆ្នាំម្នាក់ដែរ

នៅព្រឹកថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២១ នេះ តាមរយៈអភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ (វេលាម៉ោង ០០ និង ៣០ នាទី)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ០៣ នាក់ ដែលជាអ្នកផ្ទះរស់នៅជាមួយបុរស អាយុ ២២ ឆ្នាំ ជាសមាជិកក្រុមរាំរបស់ តារាចម្រៀង សុគន្ធ នីសា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមមាន ៖
១. ស្ត្រី អាយុ ៤៧ ឆ្នាំ
២. បុរស អាយុ ៣០ ឆ្នាំ
៣. កុមារី អាយុ ១២ ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកទាំង ៣ ខាងលើ មានទីតាំងនៅផ្ទះលេខ ៤៤ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ជិតផ្សារសាំហាន់) ។ បច្ចុប្បន្នអ្នកជំងឺទាំង ៣ នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៊ីនធើខនទីណង់តាល់ (TheGreat Duke) ចំណែកឯអ្នកដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុងផ្ទះ ត្រូវបានឱ្យធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះបន្តទៀត ហើយអាជ្ញាធរបានបន្តបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន ៕ប្រភពពីPopular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment